Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកចិន​បង្កើត​តំបន់​​សេដ្ឋកិច្ចថ្មី​​ក្រៅ​ក្រុង

ចិន​បង្កើត​តំបន់​​សេដ្ឋកិច្ចថ្មី​​ក្រៅ​ក្រុង

សេដ្ឋកិច្ច​៖ រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ចិន​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ថ្មី​មួយ​នៅខាងក្រៅទីក្រុង​ប៉េកាំង​​ដែល​ស្រដៀងគ្នា​នឹង​តំបន់​ទាំងឡាយ​ដែល​សម្រិត​ស​ម្រាំងឡើង​ក្នុងក្រុងស៊ិន​ជិន​និង​សៀងហៃ​​ដើម្បី​ជំរុញ​​​បង្កើន​និង​កាត់បន្ថយ​​​​​ស​ម្ពា​ធ​ក្នុងទីក្រុង ។

តំបន់​សេដ្ឋកិច្ចពិសេសថ្មី Xiongan New Area មានចម្ងាយ​១០០គីឡូម៉ែត្រ​នៃ​ភាគ​និរតីក្រុង​ប៉េកាំង​និង​​​ស្ថិតក្នុង​ខេត្ត​ហ័រប៉ី នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គូ​ប្រជែង​និងតំបន់​ភាគខាងត្បូងប្រទេសចិន​ដូចយ៉ាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស៊ិន​ជិន​ដែលបង្កើតឡើង​ក្នុងទសវត្សរ៍​ឆ្នាំ​១៩៨០​និង​តំបន់​ Pudong New Area សៀង​ហៃ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩០​ ។

ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួរ​បាន​រាយការណ៍​ថា​ការ​បំលាស់ទី​នេះ​គឺជា​ជម្រើស​យុទ្ធសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ដែលធ្វើ​ឡើង​ដោយ​គណៈ​កម្មការ​កណ្តាលបក្ស​កុម្មុយនិស្ត​ចិន​ ។

ប្រភពឲ្យ​ដឹងទៀតថា​ជាមួយនិង​ទីតាំង​ភូមិសាស្ត្រដែលស្ថិតនៅ​ចន្លោះ​ក្រុង​ប៉េ​កាំង​​​និងកំពង់​ផែ​ធានជីងនិង​Shijiazhuang ដែលជាទីរួមខេត្តនៃខេត្តហ័រប៉ី តំបន់​​សេដ្ឋកិច្ច​ពិសេសថ្មីនេះ​នឹង​ត្រូវបានពង្រីកបន្តិចម្តងៗ​រហូតដល់​២.០០០​គីឡូ​ម៉ែ​ត្រក្រឡា​។

ជាងនេះទៅទៀត​វាគឺជា​ការ​បោះជំហាន​ថ្មី​មួយ​ក្នុងកិច្ចខិតខំប្រឹង​ប្រែងរបស់​ចិន​ដើម្បី​កាត់បន្ថយការកកស្ទះចរាចរណ៍ បំពុលខ្យល់អាកាស​និងកំណើន​ប្រជាជន​ក្នុង​តំបន់​ដែលមានមនុស្ស​ច្រើនហួសប្រមាណនេះ​។

មួយវិញទៀត​វិធានការណ៍​ថ្មី​ជាច្រើន​ក៏​រាប់បញ្ចូល​ការ​ផ្លាស់​ទី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​​ចេញពី​ភាគកណ្តាលក្រុងប៉េកាំង​ឆ្ពោះទៅ​កាន់​ជា​យក្រុង​ភាគខាងកើត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES