សេដ្ឋកិច្ច៖ រដ្ឋាភិបាលបានឲ្យដឹងថាចិននឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅខាងក្រៅទីក្រុងប៉េកាំងដែលស្រដៀងគ្នានឹងតំបន់ទាំងឡាយដែលសម្រិតសម្រាំងឡើងក្នុងក្រុងស៊ិនជិននិងសៀងហៃដើម្បីជំរុញបង្កើននិងកាត់បន្ថយសម្ពាធក្នុងទីក្រុង ។
តំបន់សេដ្ឋកិច្ចពិសេសថ្មី Xiongan New Area មានចម្ងាយ១០០គីឡូម៉ែត្រនៃភាគនិរតីក្រុងប៉េកាំងនិងស្ថិតក្នុងខេត្តហ័រប៉ី នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មគូប្រជែងនិងតំបន់ភាគខាងត្បូងប្រទេសចិនដូចយ៉ាងតំបន់សេដ្ឋកិច្ចពិសេសស៊ិនជិនដែលបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០និងតំបន់ Pudong New Area សៀងហៃបង្កើតឡើងក្នុងឆ្នាំ១៩៩០ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថាការបំលាស់ទីនេះគឺជាជម្រើសយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រដ៏ធំដែលធ្វើឡើងដោយគណៈកម្មការកណ្តាលបក្សកុម្មុយនិស្តចិន ។
ប្រភពឲ្យដឹងទៀតថាជាមួយនិងទីតាំងភូមិសាស្ត្រដែលស្ថិតនៅចន្លោះក្រុងប៉េកាំងនិងកំពង់ផែធានជីងនិងShijiazhuang ដែលជាទីរួមខេត្តនៃខេត្តហ័រប៉ី តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះនឹងត្រូវបានពង្រីកបន្តិចម្តងៗរហូតដល់២.០០០គីឡូម៉ែត្រក្រឡា។
ជាងនេះទៅទៀតវាគឺជាការបោះជំហានថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ បំពុលខ្យល់អាកាសនិងកំណើនប្រជាជនក្នុងតំបន់ដែលមានមនុស្សច្រើនហួសប្រមាណនេះ។
មួយវិញទៀតវិធានការណ៍ថ្មីជាច្រើនក៏រាប់បញ្ចូលការផ្លាស់ទីហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលចេញពីភាគកណ្តាលក្រុងប៉េកាំងឆ្ពោះទៅកាន់ជាយក្រុងភាគខាងកើត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា