ផ្សារភាគហ៊ុន៖ យោងតាមសេចក្តីសម្រេចលេខ 1071/QD-BCT ចុះកាលពីថ្ងៃពុធរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឲ្យដឹងថាក្រសួងបានដាក់បន្ថែមនូវផលិតផលម្រេចក្នុងបញ្ជីជួញដូរទំនិញលើផ្សារភាគហ៊ុនរបស់ប្រទេសវៀតណាម។
ផលិតផលម្រេចដែលនឹងត្រូវបានជួញដូរលើផ្សារមូលបត្រវៀតណាមរួមមានម្រេចខ្មៅ និងសជាមួយនិងលេខកូដ H.S 090411 ។
តាមរបាយការណ៍របស់សមាគមម្រេចវៀតណាមបង្ហាញថា ការជួញដូរលើផ្សារមូលបត្រនេះនឹងអនុញ្ញាតឲ្យឧស្សាហកម្មម្រេចរបស់វៀតណាមប្រែក្លាយជារីកលូតលាស់ប្រកបដោយវិជ្ជាជីវៈនៅក្នុងសកម្មភាពជួញដូរលើពិភពលោករបស់ខ្លួន ។
ម្រេចរបស់វៀតណាមស្មើនឹង៦០%នៃបរិមាណម្រេចសរុបទាំងអស់ដែលជួញដូរនៅលើទីផ្សារពិភពលោក ហេតុដូច្នេះហើយតម្លៃម្រេចវៀតណាមតែងតែមានឥទ្ធិពលដ៏អស្ចារ្យនៅក្នុងតម្លៃម្រេចពិភពលោក។
ម្រេចដែលជួញដូរលើផ្សារមូលបត្រវៀតណាមក៏នឹងតភ្ជាប់នឹងការជួញដូរផ្សារមូលបត្រនៅលើទីផ្សារពិភពលោកដែលអនុញ្ញាតឲ្យមានព័ត៌មានតម្លាភាពនៃការជួញដូរ ការកាត់បន្ថយហានិភ័យក្នុងអំឡុងពេលជួញដូរនិងការរាប់រងផ្នែកតម្លៃ ។
គួរបញ្ជាក់ថាការនាំចេញម្រេចរបស់វៀតណាមកាលពីឆ្នាំ២០១៦សម្រេចបានចំនួន១៧៧.៨៩៣តោននិងរកប្រាក់ចំណូលបានចំនួន១,៤៣ប៊ីលានដុល្លារកើនឡើង៣៥,៣%ផ្នែកបរិមាណនិង១៣,៥%ផ្នែកទំហំទឹកប្រាក់ពីមួយឆ្នាំទៅមួយឆ្នាំ ។ក្រសួងដាក់ទិសដៅក្នុងឆ្នាំ២០១៧នេះសម្រេចការនាំចេញម្រេចរបស់វៀតណាមឲ្យបាន១,៥ប៊ីលានដុល្លារ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា