Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកម្រេច​វៀតណាម​​​បង្ហាញវត្តមាន​​​ក្នុង​ការ​​ជួញដូរ​ផ្សារ​មូលបត្រ

ម្រេច​វៀតណាម​​​បង្ហាញវត្តមាន​​​ក្នុង​ការ​​ជួញដូរ​ផ្សារ​មូលបត្រ

ផ្សារភាគហ៊ុន៖ យោងតាម​សេចក្តីសម្រេច​លេខ​ 1071/QD-BCT ចុះកាលពីថ្ងៃ​ពុធ​របស់​ក្រសួង​ឧស្សាហកម្មនិងពាណិជ្ជកម្ម​ឲ្យ​ដឹងថា​ក្រសួង​បានដាក់​បន្ថែម​នូវ​ផលិ​ត​ផល​ម្រេច​ក្នុង​បញ្ជី​ជួញដូរ​ទំនិញ​លើ​ផ្សារ​ភាគហ៊ុន​របស់​ប្រទេស​វៀតណាម​។

ផលិតផលម្រេចដែលនឹងត្រូវបាន​ជួញដូរ​លើ​ផ្សារមូលបត្រ​វៀតណាម​​រួមមាន​ម្រេច​ខ្មៅ និង​សជាមួយនិង​លេខកូដ H.S 090411 ។

​តាមរបាយការណ៍​របស់​សមាគម​ម្រេចវៀតណាម​បង្ហាញថា ការជួញដូរ​លើ​ផ្សារ​មូលបត្រ​នេះនឹងអនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​ម្រេច​របស់​វៀតណាម​ប្រែក្លាយជា​រីក​លូតលាស់​ប្រកបដោយ​វិជ្ជាជីវៈ​នៅក្នុង​សកម្មភាព​ជួញ​ដូរ​លើ​ពិភពលោក​របស់​ខ្លួន​ ។

ម្រេចរបស់វៀតណាម​ស្មើនឹង​៦០%​នៃ​បរិមាណ​ម្រេច​សរុបទាំងអស់​ដែលជួញដូរ​នៅ​លើទីផ្សារពិភពលោក​ ហេតុដូច្នេះហើយ​តម្លៃ​ម្រេចវៀតណាម​តែងតែ​មាន​ឥទ្ធិ​ពល​ដ៏​អស្ចារ្យ​នៅក្នុង​តម្លៃ​ម្រេច​ពិភពលោក​។

ម្រេចដែលជួញដូរ​លើ​ផ្សារមូលបត្រ​វៀតណាម​ក៏នឹង​តភ្ជាប់នឹង​ការ​ជួញដូរ​ផ្សារ​មូល​បត្រ​នៅលើ​ទីផ្សារពិភពលោក​​​ដែល​អនុញ្ញាតឲ្យ​មាន​ព័ត៌មានតម្លាភាព​នៃការ​ជួញដូរ​ ការកាត់បន្ថយ​ហានិភ័យ​ក្នុង​អំឡុងពេល​ជួញដូរ​និង​ការ​រាប់រង​ផ្នែកតម្លៃ​ ។

គួរបញ្ជាក់ថា​ការនាំចេញ​ម្រេចរបស់​វៀតណាម​កាលពីឆ្នាំ​២០១៦​សម្រេចបាន​ចំនួន​១៧៧.៨៩៣​តោន​និង​រកប្រាក់ចំណូលបាន​ចំនួន​១,៤៣​ប៊ីលានដុល្លារ​​កើនឡើង​៣៥,៣%​ផ្នែកបរិមាណ​និង​១៣,៥%​ផ្នែកទំហំទឹកប្រាក់​ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ ។​ក្រសួង​ដាក់ទិសដៅ​ក្នុងឆ្នាំ២០១៧​នេះ​សម្រេចការនាំចេញ​ម្រេច​របស់​វៀតណាម​ឲ្យ​បាន​១,៥ប៊ីលានដុល្លារ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES