ទីក្រុងហូជីមិញ៖ វិទ្យាស្ថានស្រាវជ្រាវនិង គោលនយោបាយវៀតណាមបាន ឲ្យដឹងថាកំណើនសេដ្ឋកិច្ចរបស់ ប្រទេសវៀតណាមនឹងពង្រីក បានចំនួន៦%ឬតិចជាង នេះក្នុងឆ្នាំ២០១៦។
អគ្គនាយកវិទ្យាស្ថានខាង លើលោក Nguyen Duc Thanh បានថ្លែងក្នុង អំឡុងពេលនៃការបញ្ចេញ របាយការណ៍សេដ្ឋកិច្ចក្នុង ស្រុកកាលពី ពេលថ្មីៗនេះថាទិសដៅដែលវៀត ណាមគ្រោងសម្រេច ឲ្យបានចំនួន៦,៧% នឹងមិនអាចជោគជ័យ ឡើយ បើទុកជាកំណើនពាណិជ្ជកម្មរបស់ ខ្លួនរើបឡើង ស្របជាមួយនិងចក្ខុវិស័យភ្លឺស្វាងលើការទាក់ទាញវិ និយោគបរទេសយ៉ាង ណាក្តី។
លោកបន្តថាការបង្អន់ល្បឿន កំណើននៅក្នុង ផលិតកម្មឧស្សាហកម្មបានធ្វើឲ្យកំណើន សេដ្ឋកិច្ចស្ទុះបានតិចជាង ការរំពឹង ទុកក្នុង អត្រា ៥,៥២% ក្នុងអំឡុងឆមាសដំបូង នៃឆ្នាំ២០១៦នេះ។
ទោះជាយ៉ាងណាលោក Nguyen Duc Thanh បានព្រមានពីហានិភ័យ នៃស្ថិរភាពនៅក្នុងពាណិជ្ជកម្មម៉ា ក្រូសេដ្ឋកិច្ចចំពោះ កំណើន កម្រិត ខ្ពស់ជាមួយនិងការចាប់ផ្តើមក្នុងអាណត្តិរដ្ឋាភិបាលថ្មី ដែលជាការកត់ សម្គាល់វៀតណាមនឹង ចាំបាច់ត្រូវចំណាយក្នុង ទំហំខ្ពស់ក្នុងករណីនៃការយល់ឃើញ ពីកត្តាអស្ថិរភាព។