អាហ្វហ្គានីស្ថាន៖ សេចក្តីថ្លែងការណ៍យោធាមួយបានឲ្យដឹងនៅថ្ងៃអង្គារនេះថាមានក្រុមសកម្មប្រយុទ្ធចំនួន៧នាក់ត្រូវបានសម្លាប់និង១៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដាច់ដោយឡែកគ្នាពីរនៅតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។
ផ្អែកតាមតួលេខមកពីមូលដ្ឋានទ័ពអាហ្វហ្គានីស្ថានក្នុងតំបន់ ក្នុងឧប្បត្តិហេតុទី១យុទ្ធជនរបស់ពួកសកម្មប្រយុទ្ធស្លាប់ចំនួន៦នាក់របួស១៨នាក់ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសន្តិសុខនិងក្រុមសកម្មប្រយុទ្ធក្នុងភូមិ Guzar ស្រុក Chimtal ខេត្ត Balkh កាលពីថ្ងៃច័ន្ទ ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមប្រដាប់អាវុធចំនួន២០០នាក់ដែលជាសាខារបស់ក្រុមសកម្មប្រយុទ្ធតាលីបង់បានចុះចាញ់ទាហានរដ្ឋាភិបាលក្នុងខេត្ត Chimtal ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Mazar-i-Sharif ។
ជាងនេះទៅទៀតក្រុមសកម្មប្រយុទ្ធម្នាក់ត្រូវបានសម្លាប់ហើយម្នាក់ទៀតរងរបួសក្រោយពីកងកម្លាំងសន្តិសុខបានវាយបណ្តេញកងកម្លាំងសត្រូវដែលវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងខេត្តក្បែរខាងគ្នានោះ Kunduz ក្នុងថ្ងៃតែមួយ។
ពួកជ្រុលនិយមតាលីបង់បានចងកំហឹងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ២០១៥ នៅពេលដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានស្មានទុកជាមុនអំពីទំនួលខុសត្រូវផ្នែកសន្តិសុខពេញលេញពីសំណាក់កងទ័ពសហរដ្ឋអាមេរិកនិងទ័ព NATO ។ តែយ៉ាងក្រុមតាលីបង់នៅមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនោះឡើយជុំវិញករណីនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា