Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប្រយុទ្ធសុីសាច់​ហូតឈាម​គ្នា​នៅ​​ភាគ​ខាង​ជើង​អា​ហ្វហ្គានី​ស្ថាន​ស្លាប់៧​របួស១៩

ប្រយុទ្ធសុីសាច់​ហូតឈាម​គ្នា​នៅ​​ភាគ​ខាង​ជើង​អា​ហ្វហ្គានី​ស្ថាន​ស្លាប់៧​របួស១៩

 

អាហ្វហ្គានីស្ថាន៖ សេចក្តីថ្លែងការណ៍យោធាមួយ​បាន​ឲ្យ​ដឹងនៅថ្ងៃអង្គារនេះថា​​មាន​ក្រុមសកម្មប្រយុទ្ធ​ចំនួន​៧នាក់​ត្រូវបានសម្លាប់​និ​​ង​១៩នាក់ផ្សេងទៀត​រងរបួស​ក្នុងហេតុការណ៍​ប៉ះទង្គិចគ្នា​ដាច់ដោយឡែកគ្នា​ពីរ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ ។

ផ្អែកតាម​​តួលេខមកពី​​មូលដ្ឋានទ័ព​អាហ្វហ្គានីស្ថាន​ក្នុង​តំបន់​ ក្នុង​ឧប្បត្តិហេតុ​ទី១​យុទ្ធជនរបស់ពួកសកម្មប្រយុទ្ធ​ស្លាប់​ចំនួន​៦នាក់​របួស​១៨នាក់​ក្រោយពី​មានការ​ប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លា​រវាង​កងកម្លាំង​សន្តិសុខ​និង​ក្រុម​សកម្មប្រយុទ្ធ​ក្នុងភូមិ Guzar ស្រុក Chimtal ខេត្ត Balkh កាលពី​ថ្ងៃច័ន្ទ ។

ការ​ប៉ះទង្គិចគ្នា​នេះ​បាន​កើតឡើង​រយៈ​ពេលពីរថ្ងៃ​បន្ទាប់ពី​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ចំនួន​២០០នាក់​​ដែល​ជា​សាខា​របស់ក្រុមសកម្មប្រយុទ្ធតាលីបង់​បាន​ចុះ​ចាញ់​ទាហាន​រដ្ឋាភិបាល​ក្នុង​​ខេត្ត ​Chimtal ដែលស្ថិតនៅ​ភាគ​និរតី​នៃ​ទីក្រុង Mazar-i-Sharif ។

ជាងនេះទៅទៀត​ក្រុមសកម្មប្រយុទ្ធម្នាក់​ត្រូវបានសម្លាប់​ហើយ​ម្នាក់​ទៀត​រងរបួស​ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​បាន​វាយបណ្តេញ​កងកម្លាំងសត្រូវ​ដែល​វាយ​ប្រហារមកលើ​ប៉ុស្តិ៍ត្រួតពិនិត្យ​សន្តិសុខ​ក្នុង​ខេត្តក្បែរខាងគ្នានោះ​ Kunduz ក្នុង​ថ្ងៃតែមួយ​។

ពួកជ្រុលនិយម​តាលីបង់​បាន​​ចងកំហឹង​យ៉ាងខ្លាំង​ចាប់តាំងពី​ដើម​ឆ្នាំ​២០១៥​ នៅពេល​ដែល​កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​​ស្មានទុក​ជាមុន​អំពី​ទំនួល​ខុសត្រូវផ្នែកសន្តិសុខ​ពេញលេញ​ពីសំណាក់​កងទ័ព​សហរដ្ឋអាមេរិកនិង​ទ័ព NATO ។ តែយ៉ាងក្រុមតាលីបង់នៅមិនទាន់បាន​ធ្វើអត្ថាធិប្បាយ​អ្វី​នោះឡើយ​ជុំវិញ​ករណីនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES