ការងារ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការងារនិងសន្តិសុខសង្គម បរិមាណប្រជាជនដែលបានចុះបញ្ជីអ្នកអត់ការងារធ្វើក្នុងប្រទេសអេស្ប៉ាញបានថយចុះប្រមាណជា៤៨.៥៥៩នាក់គិតចាប់ពីខែកុម្ភះដល់ខែមីនា ។
បន្ទាប់ពីការធ្លាក់ចុះនេះតួលេខសរុបនៃអ្នកអត់ការងារស្ថិតក្នុងកម្រិត៣,៧លាននាក់ ថយចុះប្រមាណ៣៩២.៤៥៣នាក់ក្នុងខែមីនាលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ។
យោងតាមក្រសួងសាមី បរិមាណអ្នកអត់ការងារធ្វើសរុបជាបុរសបានថយចុះ៣១.០១៦នាក់គិតចាប់ពីខែកុម្ភះដល់ខែមីនាសរុបមានចំនួន១,៦១លាននាក់ខណៈអ្នកអត់ការងារធ្វើជាស្ត្រីធ្លាក់ចុះ១៧.៥៤៣នាក់ឬសរុបចំនួន២,០៩លាននាក់ ។
បើគិតតាមវិស័យ អត្រាអត់ការងារផ្នែកសេវាកម្មធ្លាក់ចុះ៣៩.៩៣៣នាក់គិតចាប់តាំងពីខែកុម្ភះ សំណង់ធ្លាក់ចុះ៨.៨៣០នាក់ ឧស្សាហកម្ម៥.៦៥៩នាក់ ។ ដោយឡែកវិស័យកសិកម្មកើនឡើង១.៣៨២នាក់។
អេស្ប៉ាញបានរងការផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុដែលនាំមកនូវអត្រាអត់ការងារធ្វើកម្រិតខ្ពស់ក្នុងអំឡុងឆ្នាំដែលសេដ្ឋកិច្ចមិនរីកចំរើននោះជាមួយនិងបរិមាណនៃអ្នកអត់ការងារធ្វើសរុបចំនួនជាង៦លាននាក់ក្នុងឆ្នាំ២០១៣ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា