Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រា​អត់ការងារ​​ធ្វើ​នៅ​​​អេ​ស្ប៉ាញ​​​ថយចុះ​៤៨.៥៥៩​​នាក់​​ក្នុង​ខែមីនា

អត្រា​អត់ការងារ​​ធ្វើ​នៅ​​​អេ​ស្ប៉ាញ​​​ថយចុះ​៤៨.៥៥៩​​នាក់​​ក្នុង​ខែមីនា

ការងារ​៖ យោងតាមទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការងារ​និង​សន្តិសុខ​សង្គម​ បរិមាណ​ប្រជាជន​ដែល​បាន​ចុះ​បញ្ជី​​អ្នក​អត់ការងារ​ធ្វើ​ក្នុង​ប្រទេស​អេស្ប៉ា​ញ​បានថយចុះ​ប្រមាណជា​៤៨.៥៥៩​នាក់​គិតចាប់ពីខែកុម្ភះ​ដល់​ខែ​មីនា​ ។

បន្ទាប់ពី​ការធ្លាក់ចុះនេះ​តួលេខ​សរុបនៃអ្នក​អត់ការងារ​​ស្ថិតក្នុងកម្រិត​៣,៧​លាន​នាក់​ ​ថយចុះ​ប្រមាណ​៣៩២.៤៥៣​នាក់​ក្នុង​ខែ​មីនា​លើ​មូលដ្ឋានពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។

យោងតាម​ក្រសួងសាមី ​បរិមាណ​អ្នក​អត់ការងារធ្វើ​សរុប​ជា​បុរស​បាន​ថយចុះ​៣១.០១៦​នាក់​គិតចាប់ពី​ខែកុម្ភះ​ដល់ខែ​មីនា​សរុបមាន​ចំនួន​១,៦១​លាន​នាក់​ខណៈ​អ្នក​អត់ការងារ​ធ្វើជា​ស្ត្រី​​ធ្លាក់ចុះ​១៧.៥៤៣​នាក់​ឬសរុបចំនួន​២,០៩​លាននាក់​ ។

បើគិតតាម​វិស័យ​ អត្រាអត់ការងារ​ផ្នែក​សេវាកម្ម​ធ្លាក់ចុះ​៣៩.៩៣៣​នាក់​គិត​ចាប់​តាំងពី​ខែ​កុម្ភះ សំណង់​ធ្លាក់ចុះ​៨.៨៣០នាក់​ ឧស្សាហកម្ម​៥.៦៥៩​នាក់​ ។ ដោយឡែក​វិស័យ​កសិកម្ម​កើនឡើង​១.៣៨២នាក់​។

អេស្ប៉ាញ​បានរងការ​ផលប៉ះពាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​នាំមកនូវ​អត្រាអត់​ការងារ​ធ្វើ​កម្រិត​ខ្ពស់​ក្នុងអំឡុងឆ្នាំ​​ដែល​សេដ្ឋកិច្ច​មិនរីកចំរើន​នោះ​​ជាមួយនិង​បរិមាណនៃអ្នកអត់ការងារ​ធ្វើ​សរុប​ចំនួន​ជាង​៦លាននាក់​ក្នុង​ឆ្នាំ​២០១៣ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES