Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិស្ថានការ​ណ៍តាន​តឹងក្រោយ​នាវា​​ចម្បាំង​​អេស្ប៉ាញ​​ចូល​ដែន​ទឹក​ជម្លោះ​​ជីប្រាល់តា

ស្ថានការ​ណ៍តាន​តឹងក្រោយ​នាវា​​ចម្បាំង​​អេស្ប៉ាញ​​ចូល​ដែន​ទឹក​ជម្លោះ​​ជីប្រាល់តា

តំបន់​អឺរ៉ុប៖ នាវា​ចម្បាំង​មួយគ្រឿងរបស់​អេស្ប៉ាញ​បាន​បើក​ចូល​មកកាន់​ដែន​ទឹក​ជម្លោះ​របស់​ប្រទេស​ជីប្រាល់តា​កាលពីថ្ងៃអង្គារ​ ក្នុងអំឡុងពេល​ដែល​មាន​ភាព​តាន​តឹង​រឹតតែ​ខ្លាំង​ឡើង​រវាង​រដ្ឋាភិបាលក្រុងឡុងដ៍និង​រៀលម៉ាឌ្រីដលើ​វាសនា​របស់​តំបន់​នេះ​​។

ឧប្បត្តិហេតុ​នៃភាពតានតឹងនេះ​គឺពុំមាន​ជា​រឿងធម្មតា​ឡើយ ពោលគឺ​វា​បាន​កើត​ឡើង​បន្ទាប់ពី​មានការ​ផ្ទុះឡើង​ដែលមិន​អាច​ទប់បាន​នៃ​ជម្លោះ​អំពី​ទឹកដី​ជីប្រា​ល់​តា​កាលពីសប្តាហ៍មុន​ នៅពេល​ដែល​សហគម​អឺរ៉ុប​បាន​និយាយ​ថា​អេស្ប៉ាញ​​គួរ​តែ​វេតូ​នឹង​ពង្រីកកិច្ចការ​ពាណិជ្ជកម្ម​មួយចំនួន​ជាមួយនិង​ទឹកដីនេះ​​ក្រោយ​ពី​អង់​គ្លេស​ចាកចេញ​ពី​ប្លុកអឺរ៉ុប ។

​ដោយមានការបារម្ភ​ថា​អេស្ប៉ាញកំពុងព្យាយាម​ដណ្តើមយក​គុណប្រយោជន៍​អំពី​ការចាកចេញរបស់អង់គ្លេស ជីប្រាល់តា​បានប្រតិកម្ម​ខឹង​​យ៉ាងខ្លាំង​ហើយ​រដ្ឋា​ភិបាល​ក្រុងឡុងដ៍​បានប្តេជ្ញាផ្តល់ការគាំទ្រ​របស់ខ្លួន​ចំពោះ​ទឹកដីមួយនេះ​ដែល​​​ត្រូវ​បាន​ប្រគល់ឲ្យ​ចក្រភពអង់គ្លេស​ក្នុងអំឡុងឆ្នាំ​១៧១៣ ប៉ុន្តែ​មានការ​ទាម​ទារអស់រយៈ​ពេលជាយូរមកហើយ​ពីសំណាក់​រដ្ឋាភិបាលក្រុងរៀលម៉ាឌី្រដ​។

ជាមួយគ្រានេះដែរ​​រដ្ឋាភិបាលអេស្ប៉ាញ​បានសំដែងការភ្ញាក់ផ្អើល​ចំពោះ​ការ​លើក​ឡើង​របស់អង់គ្លេស​ ចំណែក​អ្នក​ចរចា​ការចាកចេញរបស់អង់គ្លេស​ពី​អឺរ៉ុប​លោក Michel Barnier បានជំរុញ​ឲ្យ​ក្រុងឡុង​រក្សា​ការ​ស្ងប់ចិត្ត​និង​ចរចាគ្នា ។

កាលពីថ្ងៃអង្គារ​នាវា​ទ័ពជើងទឹក​អេស្ប៉ាញ​បាន​បើក​ឆ្វែលយឺត​ៗ​ឆ្ងាយពី​ដែនដី​ជីប្រាល់តា​ប្រមាណជា​១ម៉ាយ​ពី​ឆ្នេរ​សមុទ្រ​របស់ជីប្រាល់តា​ ដែលជំរុញ​កងទ័ព​ជើងទឹក​របស់អង់គ្លេស​បញ្ជូនកម្លាំងចេញល្បាត​នៅតំបន់នោះ ។

ចក្រភពអង់គ្លេស​បានអះអាងថា​​​ដែនទឹក៣ម៉ាយ​ជុំវិញ​ជីប្រាល់តា​ជា​ទឹកដី​របស់ខ្លួន​ប៉ុន្តែ​អេស្ប៉ាញ​ទាមទារ​ថា​តំបន់នោះ​ជារបស់ខ្លួន ។

ទោះជាយ៉ាងណា​អ្នកនាំពាក្យរដ្ឋាភិបាលជីប្រាល់តា​បានលើកឡើងថា​​ការ​លុក​លុយ​ខុសច្បាប់​នាពេលនេះ​ដែលធ្វើឡើង​ដោយ​នាវា​ចម្បាំងរបស់អេស្ប៉ាញ​គឺជា​​មធ្យោបាយ​មួយដែល​ល្មើសនឹង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពីនីតិសមុទ្រ​(UNCLOS) ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES