ហ៊ុន សែន បានរំព្ញកថា ពេលនោះគាត់ ទទូចឱ្យវៀតណាម ធ្វើការវាយប្រហារទៅ លើកងទ័ពខ្មែរក្រហមឱ្យបានខ្លាំងក្លាថែមទៀត។ ប៉ុន្តែគាត់ខឹងនឹងវៀតណាមយ៉ាងខ្លាំង ព្រោះ ក្រោយពីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីកម្ពុជាហើយ ពួកគេបែរជានាំគ្នាដកថយវិញ។ គោលបំណងរបស់គាត់គឺចង់បង្កើតទីតាំងមួយ នៅក្នុងប្រទេសតែម្តង ដើម្បីប្រមូលកម្លាំង តស៊ូខ្មែរឱ្យបានកាន់តែច្រើនថែមទៀត។ តែ យ៉ាងណាគាត់ក៏រីករាយដែរដែលពួកវៀតណាម អនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រមាណ១ម៉ឺននាក់ រត់ភៀសខ្លួនពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម មកតាមពួកគេនៅពេលដកថយនោះឱ្យ មករស់នៅក្នុងទឹកដីវៀតណាម ហើយនេះក៏ជា លទ្ធភាពដ៏ប្រសើរមួយសម្រាប់គាត់ក្នុងការប្រ-មូលកម្លាំងតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មិនយូរប៉ុន្មាន គាត់បានបង្កើតកម្លាំង ទ័ពជាច្រើនកងវរសេនាតូច។
កងទ័ពតស៊ូច្រើនណាស់ដែលមានវ័យចាស់ ជាងគាត់ តែពួកគេបានផ្តល់តួនាទីជាមេដឹកនាំ ដល់គាត់ ហើយពួកគេនាំគ្នាហៅគាត់ថា ជាមេ បញ្ជាការប៉ែកបូព៌ាទន្លេមេគង្គ។
ហ៊ុន សែន បានរំព្ញកបន្តថាពេលនោះគាត់ បានព្យាយាមធ្វើទំនាក់ទំនងជាមួយពួកឧត្តម សេនីយ៍វៀតណាម ថ្នាក់កំពូលៗឱ្យបានល្អប្រសើរ ជាបន្តបន្ទាប់រហូតបានជួបផ្ទាល់ជាមួយឧត្តមសេនីយ៍វ៉ាន់ ទៀងយុង ប្រធានអគ្គសេនាកងទ័ព ប្រជាជនវៀតណាម ហើយបានណែនាំគាត់ឱ្យ ស្គាល់ឧត្តមសេនីយ៍ត្រាន់ វ៉ាន់ចា ជាមេបញ្ជាការ យោធភូមិភាគទី៧ និងក្រុងហូជីមិញ ព្រមទាំងគណៈបញ្ជាការក្រុងហូជីមិញ ជាច្រើនរូបទៀត។
ដោយសារគិតគូរពីបញ្ហាតស៊ូរំដោះប្រជា-ជនឱ្យចេញពីរបបប្រល័យពូជសាសន៍ខ្លាំងពេក គាត់ធ្លាក់ខ្លួនមានជំងឺជាញឹកញាប់ ហើយត្រូវបញ្ជូន ឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្មាភិ-បាលជាន់ខ្ពស់។ ពេលសម្រាកក្នុងមន្ទីរពេទ្យ នោះ កម្មាភិបាលជាន់ខ្ពស់វៀតណាម មិនឱ្យ គាត់ប្រើឈ្មោះខ្មែរទេ គឺគេឱ្យគាត់ប្រើឈ្មោះ ថាម៉ៃ ហ៊្វុក ជាមនុស្សមកពីប្រទេសលាវ ទៅ វិញ។ ពេលគ្រូពេទ្យបញ្ជូនហ៊ុន សែន ទៅជាន់ ទី៤ ធ្វើឱ្យអ្នកនៅក្នុងមន្ទីរពេទ្យនោះមានការ ងឿងឆ្ងល់ជាខ្លាំង ព្រោះធម្មតានៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ទាល់តែកម្មាភិបាល ណាមានអាយុចាប់ពីជាង៦០ឆ្នាំ ឡើងទៅ ទើប បានឡើងឋានៈជាកម្មាភិបាលជាន់ខ្ពស់ និងមាន សិទ្ធិទៅសម្រាកព្យាបាលជំងឺនៅជាន់ទី៤នោះ ចុះហេតុដូចម្តេចបានជាអ្នកជំងឺម្នាក់នេះ (ហ៊ុន សែន) ទើបតែមានអាយុ២៦ឆ្នាំ តើអាចឡើង ឋានៈជាកម្មាភិបាលជាន់ខ្ពស់យ៉ាងម៉េចនឹងកើត? ហើយគេមកពីណាដែរ?។
នៅមន្ទីរពេទ្យនោះ គាត់មានឱកាសបាន ជួបឧត្តមសេនីយ៍ឡេ ឌឹកអាញ់ ជាអតីតមេ បញ្ជាការយោធភូមិភាគទី៩ ដែលក្រោយមក បានផ្លាស់មកធ្វើជាមេបញ្ជាការនៅយោធភូមិភាគ ទី៧វិញ។
បន្ទាប់មកឡេ ឌឹកអាញ់ បានចំណាយ ធនធានជាច្រើននៅក្នុងយោធភូមិភាគទី៧ ដើម្បី ជួយឧបត្ថម្ភគាំទ្រដល់ការបង្កើតកម្លាំងតស៊ូរបស់ គាត់ និងបានបញ្ជូនកម្មាភិបាលថ្នាក់ឧត្តមសេនីយ៍ និងវរសេនីយ៍ជាច្រើនឱ្យមកជួយការងារផងដែរ។ ហ៊ុន សែន បញ្ជាក់ថា ពួកវៀតណាម បានជួយ ខាងផ្នែកហិរញ្ញវត្ថុ សព្វាវុធ និងហ្វឹកហ្វឺនក្បួន យុទ្ធសាស្ត្រ តែពួកគេបដិសេធមិនផ្តល់ជំនួយ ខាងនយោបាយទេ ដោយទុកឱ្យគាត់ជាអ្នក តាក់តែងឯកសារទាក់ទងដល់បញ្ហានយោបាយ ផ្សេងៗ ដើម្បីយកមកឧទ្ទេសនាមអប់រំកង កម្លាំងតស៊ូដែលទើបបង្កើតថ្មីនោះដោយខ្លួនឯង។ ដោយសារហេតុផលនេះហើយ ទើបធ្វើឱ្យគាត់ ចេះនិពន្ធតាក់តែងឯកសារនយោបាយ និងឯក-សារផ្លូវការផ្សេងៗទៀតចាប់ពីពេលនោះមក។
ក្រោយពីកងទ័ពវៀតណាម ដកថយទៅ វិញបានមួយសប្តាហ៍ ប៉ុល ពត អមដំណើរដោយ សុន សេន វន វ៉េត និងកែ ពក បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅភូមិភាគបូព៌ា ដែលជា ទឹកដីគ្រប់គ្រងដោយសោ ភឹម ហើយបានចូល រួមជាអធិបតីនៅក្នុងមិទ្ទីញដ៏ធំមួយនៅក្នុងចម្ការ កៅស៊ូមួយនៅក្បែរវត្តទោង ក្នុងស្រុកត្បូងឃ្មុំ។
នៅក្នុងមិទ្ទីញនោះ ប៉ុល ពត បានឡើង ថ្លែងថា“ប្រជាជនយើងម្នាក់ៗត្រូវតែសម្លាប់ពួក យួន ឱ្យបាន៣០០នាក់ ដើម្បីដណ្តើមនិងរំដោះ ទឹកដីកម្ពុជាក្រោមមកវិញ។ ជាមួយគ្នានេះ យើងត្រូវបំផុសឱ្យប្រជាជនខ្មែរនៅកម្ពុជាក្រោម ឱ្យងើបបះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាលវៀត-ណាម និងដណ្តើមទឹកដីកម្ពុជាក្រោម មកវិញ ផងដែរ។
ក្រោយពីប៉ុល ពត ឡើងថ្លែងការណ៍ចប់ តំណាងក្រសួងមន្ទីរមួយចំនួននៅភូមិភាគបូព៌ា បានឡើងចាប់អារម្មណ៍ម្តងម្នាក់ៗ ដើម្បីសម្តែង ការគាំទ្រ និងប្តេជ្ញាអនុវត្តតាមសេចក្តីថ្លែងការណ៍ របស់ប៉ុល ពត ឱ្យបាន១០០ភាគរយ។ ក្នុង ចំណោមកម្មាភិបាលដែលបានឡើងចាប់អា-រម្មណ៍ និងប្តេជ្ញាចិត្តនៅពេលនោះ ក៏មានហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ម្នាក់ដែរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៨ ប៉ុល ពត បានថ្លែងថា ប្រជាជនកម្ពុជា ជាប្រភពមិន ចេះរីងស្ងួតសម្រាប់ការបង្កើតកងទ័ពរបស់គាត់ ហើយគាត់មិនដែលមានការព្រួយបារម្ភពីបញ្ហា ខ្វះកម្លាំងកងទ័ព ដើម្បីប្រយុទ្ធជាមួយវៀតណាម ម្តងណាទេ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវ បំផុសកំហឹងជាតិនិយម កំហឹងវណ្ណៈ និងបំណុល ឈាមដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជា ឱ្យ ប្រឆាំងនឹងពួកខ្មាំងយួន ពួកឆ្កែបម្រើវា និងពួក ប្រតិកិរិយាគ្រប់ប្រភេទ។
ជាការត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមជាមួយ វៀតណាម បន្តទៀត និងដើម្បីកុំឱ្យប្រជាជន រត់ភៀសខ្លួនទៅក្នុងទឹកដីវៀតណាម ដោយ ស្រួលៗពេក ប៉ុល ពត បានបញ្ជាឱ្យជម្លៀស ប្រជាជនដែលរត់ទៅក្បែរៗខ្សែបន្ទាត់ព្រំដែន ឱ្យមករស់នៅភូមិឆ្ងាយៗពីព្រំដែនវិញ។
(នៅមានត)
ដោយ៖ ឈឹម សេរីភួន