ថៃ៖ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Sonthirat Sonthijirawong បានទទូចកាលពីថ្ងៃពុធថាតម្លៃផ្លែធូរេននឹងមិនឡើងថ្លៃឬប្រែប្រួលចុះឡើងឡើយក្នុងឆ្នាំ២០១៧នេះ។
លោក Sonthirat បានឲ្យដឹងទៀតថាតម្លៃផ្លែឈើនឹងមិនឡើងថ្លៃដូចឆ្នាំមុនឡើយ ស្របពេលដែលវិធានបង្ការត្រូវបានរៀបចំទុកជាមុនហើយតម្រូវការក្នុងប្រទេសចិននឹងនៅតែមានកម្រិតខ្ពស់ដដែល ។
លោកបានលើកឡើងបន្តថាផ្លែធូរេនកាន់តែច្រើននឹងហូរចូលទីផ្សារក្នុងខែមេសានេះ។ នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនឹងពិនិត្យពិច័យលើភាពមិនប្រក្រតីទាំងឡាយដែលកើតមាន និងទទួលខុសត្រូវលើការជួញដូរជាមួយនិងពាណិជ្ជករដើម្បីទាញយកគុណប្រយោជន៍សម្រាប់កសិករដាំដុះផ្លែធូរេន ជាងនេះទៅទៀតអង្គភាពក៏ដូចពិនិត្យលើគុណភាពផ្លែឈើជាដើម ។
មួយវិញទៀតក្រសួងពាណិជ្ជកម្មមានគម្រោងផ្សព្វផ្សាយខេត្ត Chanthaburi ដែលគេស្គាល់ថាជាខេត្តដាំដុះធូរេននិងផ្លែឈើមួយចំនួនទៀត ហើយខេត្តនេះដែរក៏ជាមជ្ឈមណ្ឌលដាំដុះផ្លែឈើមួយក្នុងតំបន់អាស៊ីផងដែរ ។
ទំហំទឹកប្រាក់ដោះដូរពាណិជ្ជកម្មរបស់ខេត្ត Chanthaburi ត្រូវបានគេរំពឹងថានឹងកើនឡើងពី៧០ប៊ីលានបាតក្នុងឆ្នាំ២០១៦ទៅ៩០ប៊ីលានបាតក្នុងឆ្នាំ២០១៧នេះ។
ទោះជាយ៉ាងណាក្រសួងគ្រោងនឹងបង្កើនទំហំសេដ្ឋកិច្ចនៃខេត្តភាគខាងកើតមួយនេះឲ្យបាន៤០០លានបាតក្នុងរយៈពេល៤ឆ្នាំ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា