Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកក្រសួង​ពាណិជ្ជកម្មថៃ​ថា​តម្លៃ​ហាង​ឆេង​ផ្លែធូរេន​នឹង​មិន​ឡើង​ថ្លៃទេ

ក្រសួង​ពាណិជ្ជកម្មថៃ​ថា​តម្លៃ​ហាង​ឆេង​ផ្លែធូរេន​នឹង​មិន​ឡើង​ថ្លៃទេ

ថៃ៖ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Sonthirat Sonthijirawong បានទទូច​កាលពី​ថ្ងៃ​ពុធ​ថា​តម្លៃ​ផ្លែ​ធូរេន​នឹង​មិន​ឡើង​ថ្លៃ​ឬ​ប្រែ​ប្រួល​ចុះ​ឡើង​ឡើយ​ក្នុង​ឆ្នាំ​២០១៧នេះ​។

លោក Sonthirat បាន​ឲ្យ​ដឹងទៀតថា​តម្លៃ​ផ្លែឈើ​​នឹង​មិន​ឡើង​ថ្លៃ​ដូចឆ្នាំមុនឡើយ ស្របពេល​ដែល​វិធាន​បង្ការ​ត្រូវបាន​រៀបចំ​ទុកជាមុន​ហើយ​តម្រូវការ​ក្នុង​ប្រទេស​ចិន​នឹង​នៅតែ​មាន​កម្រិត​ខ្ពស់​ដដែល ។

លោកបានលើកឡើងបន្តថា​ផ្លែធូរេន​កាន់​តែច្រើន​នឹង​ហូរចូលទីផ្សារ​ក្នុង​ខែ​មេសា​នេះ​។ នាយកដ្ឋាន​អភិវឌ្ឍន៍​​ពាណិជ្ជកម្ម​នឹង​ពិនិត្យ​ពិច័យ​​​លើ​ភាព​មិនប្រក្រតី​ទាំ​ង​ឡាយ​ដែលកើតមាន​​ និង​ទទួលខុសត្រូវ​លើ​ការជួញដូរ​ជាមួយនិងពាណិជ្ជករ​​ដើម្បី​ទាញយក​គុណប្រយោជន៍​សម្រាប់​កសិករ​ដាំដុះ​ផ្លែធូរេន ជាងនេះទៅទៀត​​អង្គភាព​ក៏ដូច​ពិនិត្យ​លើ​គុណភាព​ផ្លែឈើ​ជាដើម ។

មួយវិញទៀត​ក្រសួងពាណិជ្ជកម្ម​មានគម្រោង​ផ្សព្វផ្សាយ​ខេត្ត​ Chanthaburi ​ដែលគេ​ស្គាល់​ថា​ជា​ខេត្ត​ដាំដុះ​ធូរេន​និង​ផ្លែឈើ​មួយចំនួន​ទៀត​ ហើយ​ខេត្តនេះ​ដែរ​ក៏ជា​មជ្ឈមណ្ឌល​​ដាំដុះ​ផ្លែឈើ​មួយ​ក្នុង​តំបន់​អាស៊ី​ផងដែរ ។

ទំហំ​ទឹកប្រាក់​ដោះដូរពាណិជ្ជកម្ម​របស់ខេត្ត Chanthaburi ត្រូវបានគេ​រំពឹងថា​នឹង​កើនឡើងពី​៧០ប៊ីលានបាត​ក្នុងឆ្នាំ​២០១៦ទៅ​៩០ប៊ីលានបាត​ក្នុងឆ្នាំ​២០១៧នេះ​។

ទោះជាយ៉ាងណាក្រសួងគ្រោងនឹង​បង្កើន​ទំហំ​សេដ្ឋកិច្ច​នៃ​ខេត្ត​ភាគខាង​កើត​មួ​យ​នេះ​ឲ្យ​បាន​៤០០​លានបាត​ក្នុង​រយៈ​ពេល​៤ឆ្នាំ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES