Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិប្រមុខ​យោធា​ថា​អុី​រ៉ង់​នឹង​មិន​ចុះញ៉ម​អាមេរិក​

ប្រមុខ​យោធា​ថា​អុី​រ៉ង់​នឹង​មិន​ចុះញ៉ម​អាមេរិក​

អុីរ៉ង់៖ មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​បាន​ថ្លែងថា​ប្រទេស​អ៊ីរង់​នឹង​មិន​ចុះចាញ់​ស​ហ​រដ្ឋអាមេរិកឡើយ បន្ទាប់ពី​មន្ត្រី​យោធា​​ថ្នាក់កំពូល​អាមេរិក​បានធ្វើការ​គំរាម​កំហែង​ប្រើកម្លាំងយោធា​ប្រឆាំងនិង​​អ៊ីរ៉ង់​។

នៅក្នុង​ការ​ថ្លែងសុន្ទរកថាឆ្នាំថ្មី​នៅរដ្ឋធានីតេហេរ៉ង់​​ថ្មីៗនេះ​លោកឧត្តមសេនីយ៍​ទោ​ Bagheri ប្រធាន​សេនាធិការកងទ័ព​ជើងគោក​អ៊ី​រ៉ង់​បានថ្លែងថា​យើង​នឹងមិន​ចុះចាញ់​នឹងការ​ដាក់សម្ពាធ​​ឬការ​ឃោសនា​ផ្ទុះសង្គ្រាម​ក៏ដូចជា​ប្រតិបត្តិ​ផ្នែក​ចិត្ត​សាស្ត្រ​របស់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ។ យើង​នឹងលើកដៃ​ឡើង​ប្រឆាំងនិងពួកគេ ។

ភាពតានតឹង​រវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់​និង​វ៉ាស៊ីនតោន​បានកើនឡើង​ក្រោម​រដ្ឋបាលរបស់លោកត្រាំ ហើយ​បានបញ្ចប់​នូវយុគសម័យ​តានតឹង​តិចតួច​ក្នុងអំឡុង​អាណត្តិរបស់លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ដែល​​​តស៊ូដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអែរអន្តរជាតិ​​ជាមួយអ៊ីរ៉ង់ ។

ការ​អធិប្បាយ​បែបនេះ​បានធ្វើឡើងបន្ទាប់ពី​មានការ​ឆ្លងឆ្លើយ​គ្នា​យ៉ាង​ខ្លាំង​ក្លា​​រវាង​មន្ត្រី​យោធាជាន់ខ្ពស់​នៃភាគីទាំងពីរ ។

ខណៈ​កាលពី​ចុងខែ​មីនា​មេបញ្ជាការ​កងទ័ពសហរដ្ឋអាមេរិក​លោក Joseph Votel បាន​​ដាក់ឈ្មោះឲ្យ​អ៊ីរ៉ង់ថា​ជា​អ្នកគំរាមកំហែង​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ក្នុង​រយៈ​ពេលយូរអង្វែង ។ ជាងនេះទៅទៀត​​លោកបានបន្ថែមថា​យើង​ស្វែងរក​ឱកាស​ដែលយើង​អា​ច​បង្អាក់ដំណើរ​អ៊ីរ៉ង់តាមរយៈ​យោធា​ដែលមានន័យថា​ទប់ស្កាត់រាល់សកម្មភាព​​ទាំងឡាយ​របស់ពួកគេ​។

ជាការឆ្លើយតបនឹង​ការកត់សម្គាល់នេះ​រដ្ឋមន្ត្រីការពារជាតិ​អ៊ីរ៉ង់​លោក Hossein Dehghan បានស្នើឲ្យ​អាមេរិកចាកចេញពី​តំបន់​ឈូងសមុទ្រ​ពែក (Persian Gulf) ហើយ​បញ្ឈប់ការ​រុកគួន​អ៊ីរ៉ង់តទៅទៀត​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES