អុីរ៉ង់៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានថ្លែងថាប្រទេសអ៊ីរង់នឹងមិនចុះចាញ់សហរដ្ឋអាមេរិកឡើយ បន្ទាប់ពីមន្ត្រីយោធាថ្នាក់កំពូលអាមេរិកបានធ្វើការគំរាមកំហែងប្រើកម្លាំងយោធាប្រឆាំងនិងអ៊ីរ៉ង់។
នៅក្នុងការថ្លែងសុន្ទរកថាឆ្នាំថ្មីនៅរដ្ឋធានីតេហេរ៉ង់ថ្មីៗនេះលោកឧត្តមសេនីយ៍ទោ Bagheri ប្រធានសេនាធិការកងទ័ពជើងគោកអ៊ីរ៉ង់បានថ្លែងថាយើងនឹងមិនចុះចាញ់នឹងការដាក់សម្ពាធឬការឃោសនាផ្ទុះសង្គ្រាមក៏ដូចជាប្រតិបត្តិផ្នែកចិត្តសាស្ត្ររបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ។ យើងនឹងលើកដៃឡើងប្រឆាំងនិងពួកគេ ។
ភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោនបានកើនឡើងក្រោមរដ្ឋបាលរបស់លោកត្រាំ ហើយបានបញ្ចប់នូវយុគសម័យតានតឹងតិចតួចក្នុងអំឡុងអាណត្តិរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលតស៊ូដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអែរអន្តរជាតិជាមួយអ៊ីរ៉ង់ ។
ការអធិប្បាយបែបនេះបានធ្វើឡើងបន្ទាប់ពីមានការឆ្លងឆ្លើយគ្នាយ៉ាងខ្លាំងក្លារវាងមន្ត្រីយោធាជាន់ខ្ពស់នៃភាគីទាំងពីរ ។
ខណៈកាលពីចុងខែមីនាមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកលោក Joseph Votel បានដាក់ឈ្មោះឲ្យអ៊ីរ៉ង់ថាជាអ្នកគំរាមកំហែងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលយូរអង្វែង ។ ជាងនេះទៅទៀតលោកបានបន្ថែមថាយើងស្វែងរកឱកាសដែលយើងអាចបង្អាក់ដំណើរអ៊ីរ៉ង់តាមរយៈយោធាដែលមានន័យថាទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ពួកគេ។
ជាការឆ្លើយតបនឹងការកត់សម្គាល់នេះរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan បានស្នើឲ្យអាមេរិកចាកចេញពីតំបន់ឈូងសមុទ្រពែក (Persian Gulf) ហើយបញ្ឈប់ការរុកគួនអ៊ីរ៉ង់តទៅទៀត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា