Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកកំណើន ការងារ​នៅ ​សហរដ្ឋអាមេរិក​ ស្ទុះយឺត​បំផុត ​ក្នុង​ខែមីនា

កំណើន ការងារ​នៅ ​សហរដ្ឋអាមេរិក​ ស្ទុះយឺត​បំផុត ​ក្នុង​ខែមីនា

ការងារ៖​ បញ្ជីប្រាក់ខែកម្មករនិយោជិត​នៅ​សហរដ្ឋអាមេរិក​បានកើនឡើង​យឺត​បំផុត​ក្នុងខែ​មីនា​ ខណៈ​អត្រាអត់ការងារ​ធ្វើធ្លាក់ចុះ​មក​ក្បែរ​កម្រិត​ទាប​បំផុត​ក្នុងអំឡុងពេល​១០ឆ្នាំនេះ គឺព្រោះតែ​ទីផ្សារ​ការងារ​នៅតែ​កំពុង​​តូច​ចង្អៀត​នៅឡើយ ។

យោងតាម​ទិន្នន័យចេញផ្សាយ​ដោយ​ក្រសួងការងារ​កាលពីថ្ងៃសុក្រ​បង្ហា​ញថា​​បញ្ជីប្រាក់ខែ​កម្មករនិយោជិត​ក្នុង​វិស័យ​ក្រៅពី​កសិកម្ម​សរុបទាំងអស់​បាន​កើនឡើង​ត្រឹមតែ​៩៨.០០០​នាក់ប៉ុណ្ណោះក្នុងខែ​មីនា​ ដែលស្ថិតក្រោម​ការ​រំពឹង​ទុក​នៃទីផ្សារ​១៧៥.០០០នាក់​និង​២១៩.០០០​នាក់​ក្នុងខែកុម្ភះ​។

ក្រសួង​ការងារ​បានកែសម្រួលកំណើននៃបញ្ជី​ប្រាក់ខែ​ក្នុងខែ​មករា​និង​ខែ​កុម្ភះ​​ប្រមា​ណជា​៣៨.០០០នាក់​។ ក្នុងអំឡុងពេល​៣ខែ​ដំបូងនៃ​ឆ្នាំនេះ​អត្រាការងារ​បាន​កើនឡើង​ជាមធ្យម​១៧៨.០០០នាក់​ក្នុងមួយខែ​។

ចំណែកអ្នកអត់ការងារ​បានថយចុះ​៤,៥%​ក្នុងខែមីនា​ ស្ថិតក្នុង​កម្រិត​ទាប​បំផុត​គិតចាប់​តាំងពី​ឆ្នាំ​២០០៧ ។

រីឯអត្រាចូលរួម​ក្នុងកម្លាំងពល​កម្ម​បង្ហាញ​ថា ​ប្រជាជន​គ្រប់​អាយុ​បំពេ​ញ​ការងារ​ក្នុង​កម្លាំងពល​កម្ម​នៅ​សហរដ្ឋអាមេរិក​មិនមាន​ការ​ប្រែប្រួ​លឡើយ​​​​​​គឺស្ថិតក្នុង​កម្រិត​៦៣%​ដដែល ។ ទន្ទឹមនិងនេះ​ក្នុងខែ​មីនា​ប្រាក់ចំណូល​​គិតជា​ម៉ោង​ជា​មធ្យម​បានកើនឡើង​៥សេន​ឬ​ស្មើនឹង​២៦,១៤​ដុល្លារ​ ខណៈខែ​កុម្ភះ​កើន​៦សេន​។ ក្នុងអំឡុងឆ្នាំ២០១៧​ការរក​ចំណូល​គិតជាម៉ោង​ជាមធ្យម​បានកើនឡើង​២,៧%​ទាប​ជាងខែមុនបន្តិច​ដែលកើន២,៨%​។

គួរកត់សម្គាល់ថា​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​កាលពីខែមីនា​បាន​ដំឡើង​អត្រា​ការ​ប្រាក់​ពីរដង​ក្នុង​រយៈ​ពេល​បីខែ​ ដែល​ប្រែប្រួលក្នុងកម្រិតបោះជំហាន​លឿន​ជាងមុន​នៃ​ការដំឡើង​អត្រាការប្រាក់​ក្រោម​រដ្ឋបាលរបស់លោក​ត្រាំ​ស្របពេល​​ទីផ្សារ​ការងារ​កំពុង​​រឹងមាំ​ហើយ​អតិផរណា​កំពុង​កើនឡើង​ឆ្ពោះទៅរក​គោលដៅ ២%​​ ដែល​ខ្លួនបានគ្រោងទុក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES