Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោក​​ឥណទាន​សរុប​​របស់​​វៀតណាម​​កើន​៣,១៤%​គិត​ត្រឹម​ថ្ងៃ​​២២មីនា

​​ឥណទាន​សរុប​​របស់​​វៀតណាម​​កើន​៣,១៤%​គិត​ត្រឹម​ថ្ងៃ​​២២មីនា

ឥណទាន៖ យោងតាម​ធនាគារកណ្តាល​ កំណើនឥណទាន​របស់​វៀតណាម​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវបានគេព្យាករថា​សម្រេចបានចំនួន​៣,១៤%​ក្នុង​អំឡុងពេល​គិត​ត្រឹមថ្ងៃទី​២២ខែមីនា​ ខណៈ​ប្រាក់​បញ្ញើ​កើន៣,០៧%​ ។

ទិន្នន័យ​របស់ធនាគារកណ្តាល​បង្ហាញ​ថា​ការផ្គត់ផ្គង់​ប្រាក់​សម្រាប់ជួយ​អតិផរ​ណា​​ក្នុងអំឡុងពេលនោះ​ក៏បានកើនឡើង​ប្រមាណជា​៣,៣៦%​ផងដែរ​ ។

​ប្រភពប​ន្ត​ថា​ផ្ទុយពី​និន្នាការ​ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ឥណទាន​ក្នុង​ឆ្នាំ​២០១៧​បានកើនឡើងយ៉ាងសមគួរ​ធៀបនឹង​ខែមុន ម្យ៉ាងទៀត​ឥណទាន​​ត្រូវបានប្រមូលផ្តុំ​ក្នុង​ផ្នែកផលិតកម្ម​ដែលស្មើនឹង​៨០%​នៃឥណទាន​សរុប​ទាំង​អស់​ ។

ចាប់តាំងពី​ដើ​មឆ្នាំ​នេះ​ ធនាគារកណ្តាល​បាន​អនុវត្ត​ទាន់ពេលវេលា​និង​ការ​ប្រតិប​ត្តិ​នូវ​ទីផ្សារ​បើកចំហ​ដែលអាច​បត់បែនបាន​ដើម្បី​ផ្តល់នូវ​សន្ទនិយភាព​សម្រាប់​ប​ណ្តាគ្រឹះស្ថាន​ផ្តល់ឥណទាន​និង​ជួយ​រក្សាស្ថិរភាព​នៃ​អត្រាការប្រាក់​ក៏ដូចជា​​អត្រា​ប្តូរប្រាក់​។

ក្នុងអំឡុងពេល​៣ខែដំបូង​នៃ​ឆ្នាំ​២០១៧នេះ ក្រៅពីការ​បន្ត​រក្សា​​អត្រាការប្រាក់​ផ្លូវ​ការ​ឲ្យមាន​ស្ថិរភាព​ ធនាគារកណ្តាល​ក៏​បាន​ណែនាំ​ដល់​បណ្តា​​ធនាគារ​ឲ្យ​កាត់​បន្ថយការ​ចំណាយ​​​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​ដែល​ជា​មូលដ្ឋាន​គ្រឹះមួយ​សម្រាប់​កាត់បន្ថយ​អត្រា​​ប្រាក់​កម្ចី​ ។

អត្រា​ការប្រាក់​នៅតែ​មាន​ស្ថិរភាព​ដដែល​ក្នុងអំឡុងត្រីមាស​ដំបូងនៃ​ឆ្នាំ​នេះ​ ខណៈ​អត្រាប្រាក់​បញ្ញើ​ជាមធ្យម​ស្ថិតក្នុង​កម្រិត​ ៤,៨%​ទៅ​៥,៤% សម្រាប់​រយៈ​ពេល​តិចជាង​៦ខែ​ ៥,៦%​ទៅ​៦,៧%​ចន្លោះ​ពេល​៦ទៅ​១២​ខែ​​​​​​​​​​​​​និង​៦,៧%​ទៅ​៧,៤%​​សម្រាប់រយៈ​ពេល​យូរ ។

​ទោះជាយ៉ាងណា​អត្រាប្រាក់កម្ចី​ស្ថិតក្នុង​កម្រិត ៦ទៅ​៩%​សម្រាប់​កម្ចី​រយៈ​ពេល​ខ្លី និង​៩ទៅ​១១%​សម្រាប់​កម្ចី​រយៈ​ពេល​មធ្យមនិង​វែង​ ខណៈ​អតិថិជន​ទាំងឡាយ​ដែល​​ស្ថិតក្នុងបញ្ជី​ប្រតិបត្តិការ​បានល្អ អាចខ្ចី​បាន៤ទៅ​៥%​សម្រាប់​កម្ចី​រយៈ​ពេល​ខ្លី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES