Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិតើ​អាមេរិក​​ចាំបាច់​ត្រូវដឹងអ្វីខ្លះ​ប្រសិន​រុស្ស៊ី​​អន្តរាគមន៍​ក្នុងសង្គ្រាម​ស៊ីវិល​​លីប៊ី?

តើ​អាមេរិក​​ចាំបាច់​ត្រូវដឹងអ្វីខ្លះ​ប្រសិន​រុស្ស៊ី​​អន្តរាគមន៍​ក្នុងសង្គ្រាម​ស៊ីវិល​​លីប៊ី?

យុទ្ធសាស្តយោធា៖ សញ្ញាដែល​ចង្អុលបង្ហាញឲ្យ​ឃើញថា​រុស្ស៊ី​អាចអន្តរាគន៍​ដោយ​កម្លាំង​យោធា​ក្នុង​សង្គ្រាម​ស៊ីវិល​ដ៏​ស្មុគស្មាញ​របស់លីប៊ី​កំពុងរីកធំ​ឡើង​ ។ ប្រសិន​ជា​វា​ពិតជា​ដូច្នេះ​ប្រាកដមែន សេតវិមាន​រដ្ឋបាលលោកត្រាំ​នឹង​ប្រឈមមុខនឹង​ការជំពាក់ជំពិន​នៃ​ជម្រើស​មួយ​ដែល​មិន​សប្បាយចិត្ត​ជាមួយនិងផលវិបាក​ដ៏​ធំធេង ។ ​​​​​តើ​រដ្ឋបាល​ថ្មី​របស់សហរដ្ឋអាមេរិក​សុខ​ចិត្ត​ជាមួយនិង​ចក្ខុវិស័យ​របស់បុរសខ្លាំងរុស្ស៊ី​ចំពោះ​កិច្ចការក្នុងតំបន់​ដែរទេ ឬ​ការ​ជំរុញ​នូវការគាំទ្រ​ប្រឆាំងនិង​ការកើនឡើង​ឥទ្ធិពល​របស់​រុស្ស៊ី​នៅទីនោះដែរឬអត់ ?
អស់រយៈ​កាលពីជាច្រើនខែមកនេះ​ ​សេតវិមានគ្រីមលីនរបស់រុស្ស៊ី​បាន​ស្វែងរក​ការ​ទាញយក​នូវ​ឥទ្ធិពល​របស់លោកឧត្តមសេនីយ៍ Khalifa Hiftar នៅ​ភាគខាង កើត​លីប៊ី​តាមរយៈ​ដំណើរ​គោចរ​នៃ​អំណាច​របស់ខ្លួនឆ្ពោះទៅកាន់​តំបន់នោះ ។

លោកឧត្តមសេនីយ៍រូបនេះ​បច្ចុប្បន្ន​​ជា​ជា​មេដឹកនាំ​វេតូ​នៅក្នុង​ប្លុក​កងកម្លាំង​លីប៊ី​ភាគខាងកើត​ប្រទេស​ដែលប្រឆាំងនឹង​រដ្ឋាភិបាល​ដែលទទួលស្គាល់ដោយ​អន្តរជាតិ​របស់លីប៊ី​ក្នុងទីក្រុង Tripoli ។

ការចរចា​រវាង​ភាគីទាំងពីរ​នឹងគ្មានផ្លូវទទួលបានផ្លែផ្កាអ្វីឡើយ ហើយ​ថែមទាំង​មាន​លេចឭពាក្យចចាមអារាម​​អំពី​ការ​អាក់អន់​ចិត្ត​នៃ​ឥទ្ធិពលរបស់លោក Hiftar ប្រឆាំងនិងរដ្ឋាភិបាលក្រុង Tripoli ដែលបាន​និងកំពុង​​បោកបក់​វិលវល់​អស់រយៈ​ពេល​ប៉ុន្មានខែនេះ ។

លោក Hiftar បាន​​​ទៅទស្សនកិច្ចក្រុងមូស្គូ​និង​ចំណាយ​ពេល​ទៅទស្សនា​នាវា​ដឹក​យន្តហោះ​ចម្បាំង​រុស្ស៊ី Kuznetsov ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ផងដែរ​ក្នុងអំឡុងពេល​​ដែលលោកបាន​បាន​ហៅទូរស័ព្ទ​ជាវីដេអូCall ទៅកាន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Seergei Shoigu ។

ក្រោយមក​កាលពីសប្តាហ៍មុននេះ​តាមដែលគេដឹងមកថា​រដ្ឋាភិបាលក្រុងមូស្គូ​បា​នដាក់ពង្រាយកងទ័ព​ទៅកាន់មូលដ្ឋាន​មួយ​នៅ​ឆ្នេរ​ភាគខាងជើង​របស់​អេ​ហ្ស៊ី​ប​ដែល​មានចម្ងាយ​ត្រឹមតែ​៦០ម៉ាយ​ពី​ព្រំដែន​ឆ្លងកាត់លីប៊ី ។

មាន​មធ្យោបាយ​ជាច្រើន​ក្នុងការ​​អធិប្បាយ​អំពី​ការ​ចល័ត​កម្លាំងចុងក្រោយ​រប​ស់​ពួកគេ​ វាអាចត្រឹមតែ​ជាឥរិយាបថ​មួយ ដែលជាផ្នែក​មួយ​នៃយុទ្ធសាស្ត្រ​ចម្បាំង​កូនកាត់​របស់​រុស្ស៊ី​ដែលមានគោលបំណង​ពង្រីកឥទ្ធិពល​នៅក្នុងការចរចា​ដែលកំ​ពុងធ្វើឡើង​អំពីអនាគត​របស់​លីប៊ី ។ ប៉ុន្តែមាន​​ហេតុផលជាច្រើន​​ដែលគេ​ជឿជា​ក់​​ថា​វា​អាច​ជា​ដំណាក់កាល​ដំបូង​នៃ​ការ​ចូលអន្តរាគមន៍​របស់​រុស្ស៊ី​។

ប្រធានាធិបតី​រុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ​ស្រេកឃ្លាននឹងការ​សង្កត់ធ្ងន់​លើការ​ប្រ​កួតប្រជែង​ស្របពេលដែលការ​​ចូលអន្តរាគន៍​ដែលគាំទ្រ​ប្រជាធិប​តេយ្យ​របស់​សហរដ្ឋអាមេរិក​​​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​ដែល​ជាការ​ប្រឈម។ ​ក្នុងអំឡុងពេល​ចូល​​អន្តរាគមន៍​របស់អង្គការ​ណាតូ កាលពីឆ្នាំ​២០១១​ ក្នុង​ប្រទេស​លីប៊ី​បាន​ដាក់​ស​ដៅ​​យូរអង្វែង​​ក្នុងការ​រិះគន់​សេតវិមានគ្រីមលីន​ ស្របពេលដែលរុស្ស៊ី​ព្យាយាម​ធ្វើកិច្ចការផ្សេងៗ​ក្នុង​ប្រទេស​ស៊ីរី ។

ការ​រឹតចំណង​កាន់តែជិតស្និទ្ធិ​ជាមួយនិ​ងលីប៊ី​ក៏នឹង​ផ្តល់ឲ្យ​រុស្ស៊ី​នូវ​ឱកាស​ក្នុងការ​ពង្រីក​ឥទ្ធិពលរបស់ខ្លួនបន្ថែម​តាម​បណ្តោយ​​តំបន់​ដែនទឹក​ភាគខាង​​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ​ ដូចជា​​តំបន់​កណ្ឌៀតក្អម​ភាគខាងត្បូង​ដែលជាទីតាំងឈរ​ជើង​របស់អង្គការ​ NATO ជាដើម ។ រុស្ស៊ី​អាច​​ស្វែងរកការដាក់ពង្រាយ​ប្រព័ន្ធ​អាវុធ​ទំនើប​ៗ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​របស់លីប៊ី ដែលមានលក្ខណៈ​ស្រដៀងគ្នា​នឹង​ការ​ពង្រាយ​កម្លាំងនៅក្នុង​ប្រទេស​ស៊ីរី​ដូច្នោះដែរ ដែល​វា​បាន​បង្កើន​ក្តីបារម្ភ​ដ៏​ធំ​ចំពោះ​មេបញ្ជាការ​យោធា​កំពូលរបស់សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​១ឆ្នាំ​រួចមកហើយ​ដែរ ។

នៅគ្រានោះដែរឥទ្ធិពល​លើ​លីប៊ី​​​ផ្តល់ឲ្យ​រុស្ស៊ី​នូវ​​អានុភាព​ឬកម្លាំង​ក្នុង​ការ​ប្រឈម​មុខ​នឹង​អឺរ៉ុប​នៅពេល​​ដែលវា​ប្រែ​ម​កជាការ​ប្រកួតប្រជែង​តាមរយៈ​ការ​កើនឡើង​នៃ​បណ្តាញផ្លូវ​របស់ជនអន្តោប្រវេសន៍​ដែល​ស្លាប់​នៅកណ្តាល​សមុទ្រ​មេឌីទែ​រ៉ា​ណេ ដែលចាប់ផ្តើម​កើតមាន​ឡើង​ក្នុង​ប្រទេស​លីប៊ី​តែម្តង ។

ប្រេងឆៅ​គុណភាព​ខ្ពស់របស់លីប៊ី​គឺនៅទាន់​ជា​ហេតុ​ផល​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅឡើយតាមរយៈ​ទម្ងន់​របស់​ខ្លួន​នៅពីក្រោយលោក Hiftar ។ ​សេតវិមាន​គ្រីមលីន​ បាន​​ធ្វើ​ឲ្យ​មាន​ស្ថិរភាពចំពោះ​ការប្រកួតប្រជែង​​លើ​ពិភពលោក​នាពេល​ខាងមុខ​​សម្រាប់​ធនធាន​ធម្មជាតិ​ហើយ​ក្រុមប្រេង​និង​ឧស្ម័ន​រុស្ស៊ី​ Rosneft ទើប​តែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយនិង​ក្រុមហ៊ុន​កិច្ចសហប្រតិ​ប​ត្តិ​​​ការ​ប្រេងជាតិ​របស់លីប៊ី​ក្នុងខែ​កុម្ភះ ។

រុស្ស៊ី​បាន​ផ្លាស់ទី​ចូល​ទៅកាន់​លីប៊ី​ដែលនឹង​នាំឲ្យ​ក្រុមលោកត្រាំ​ស្ថិតក្នុង​ស្ថាន​ការណ៍​លំបាក​យ៉ាងខ្លាំង​ ។ សហរដ្ឋអាមេរិកបាន​វិនិយោគ​ក្នុង​ផ្នែកថាមពល​ដើ​ម្បី​ជួយ​ដល់​រដ្ឋាភិបាលក្រុង​ Tripoli ។ មួយវិញទៀត​កងកម្លាំង​ពិសេស​សហ​រដ្ឋ​អាមេរិក​និងសម្ព័ន្ធ​មិត្ត​បាន​ធ្វើការជាមួយនិង​កងជីវពល​លីប៊ី​​ដែល​ស្ថិតក្នុងជួរ​រដ្ឋាភិបាលក្រុង Tripoli ក្នុង​ការបំពេញប្រតិបត្តិការ​ប្រឆាំងភេរវកម្ម​ដោយ​ជោគ​ជ័យ​ដែលបាន​បណ្តេញ​ក្រុម​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ចេញពី​ក្រុង ​Sirte កាលពីឆ្នាំ​ទៅ​។

គួរកត់សម្គាល់ថា​ឧត្តមភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​លីប៊ី​អាច​នាំ​ឲ្យ​អ៊ីតាលី​លិច​លង់ផុងខ្លួន​នៅក្នុង​របប​នៃការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​និង​សហគ​មអឺរ៉ុប​លើ​ការ​កាតព្វកិច្ចពន្ធ​ចំពោះរុស្ស៊ី​​​ដោយសារតែការ​ដាក់បញ្ចូល​តំបន់​គ្រីមៀរចូល​ជាដែន​ដីរុស្ស៊ី​​និងការ​ឈ្លានពាន​តំបន់ភាគខាងកើត​អ៊ុយក្រែន​កាលពីឆ្នាំ​២០១៤​ជាដើម ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES