យុទ្ធសាស្តយោធា៖ សញ្ញាដែលចង្អុលបង្ហាញឲ្យឃើញថារុស្ស៊ីអាចអន្តរាគន៍ដោយកម្លាំងយោធាក្នុងសង្គ្រាមស៊ីវិលដ៏ស្មុគស្មាញរបស់លីប៊ីកំពុងរីកធំឡើង ។ ប្រសិនជាវាពិតជាដូច្នេះប្រាកដមែន សេតវិមានរដ្ឋបាលលោកត្រាំនឹងប្រឈមមុខនឹងការជំពាក់ជំពិននៃជម្រើសមួយដែលមិនសប្បាយចិត្តជាមួយនិងផលវិបាកដ៏ធំធេង ។ តើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកសុខចិត្តជាមួយនិងចក្ខុវិស័យរបស់បុរសខ្លាំងរុស្ស៊ីចំពោះកិច្ចការក្នុងតំបន់ដែរទេ ឬការជំរុញនូវការគាំទ្រប្រឆាំងនិងការកើនឡើងឥទ្ធិពលរបស់រុស្ស៊ីនៅទីនោះដែរឬអត់ ?
អស់រយៈកាលពីជាច្រើនខែមកនេះ សេតវិមានគ្រីមលីនរបស់រុស្ស៊ីបានស្វែងរកការទាញយកនូវឥទ្ធិពលរបស់លោកឧត្តមសេនីយ៍ Khalifa Hiftar នៅភាគខាង កើតលីប៊ីតាមរយៈដំណើរគោចរនៃអំណាចរបស់ខ្លួនឆ្ពោះទៅកាន់តំបន់នោះ ។
លោកឧត្តមសេនីយ៍រូបនេះបច្ចុប្បន្នជាជាមេដឹកនាំវេតូនៅក្នុងប្លុកកងកម្លាំងលីប៊ីភាគខាងកើតប្រទេសដែលប្រឆាំងនឹងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិរបស់លីប៊ីក្នុងទីក្រុង Tripoli ។
ការចរចារវាងភាគីទាំងពីរនឹងគ្មានផ្លូវទទួលបានផ្លែផ្កាអ្វីឡើយ ហើយថែមទាំងមានលេចឭពាក្យចចាមអារាមអំពីការអាក់អន់ចិត្តនៃឥទ្ធិពលរបស់លោក Hiftar ប្រឆាំងនិងរដ្ឋាភិបាលក្រុង Tripoli ដែលបាននិងកំពុងបោកបក់វិលវល់អស់រយៈពេលប៉ុន្មានខែនេះ ។
លោក Hiftar បានទៅទស្សនកិច្ចក្រុងមូស្គូនិងចំណាយពេលទៅទស្សនានាវាដឹកយន្តហោះចម្បាំងរុស្ស៊ី Kuznetsov ក្នុងសមុទ្រមេឌីទែរ៉ាណេផងដែរក្នុងអំឡុងពេលដែលលោកបានបានហៅទូរស័ព្ទជាវីដេអូCall ទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Seergei Shoigu ។
ក្រោយមកកាលពីសប្តាហ៍មុននេះតាមដែលគេដឹងមកថារដ្ឋាភិបាលក្រុងមូស្គូបានដាក់ពង្រាយកងទ័ពទៅកាន់មូលដ្ឋានមួយនៅឆ្នេរភាគខាងជើងរបស់អេហ្ស៊ីបដែលមានចម្ងាយត្រឹមតែ៦០ម៉ាយពីព្រំដែនឆ្លងកាត់លីប៊ី ។
មានមធ្យោបាយជាច្រើនក្នុងការអធិប្បាយអំពីការចល័តកម្លាំងចុងក្រោយរបស់ពួកគេ វាអាចត្រឹមតែជាឥរិយាបថមួយ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចម្បាំងកូនកាត់របស់រុស្ស៊ីដែលមានគោលបំណងពង្រីកឥទ្ធិពលនៅក្នុងការចរចាដែលកំពុងធ្វើឡើងអំពីអនាគតរបស់លីប៊ី ។ ប៉ុន្តែមានហេតុផលជាច្រើនដែលគេជឿជាក់ថាវាអាចជាដំណាក់កាលដំបូងនៃការចូលអន្តរាគមន៍របស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ស្រេកឃ្លាននឹងការសង្កត់ធ្ងន់លើការប្រកួតប្រជែងស្របពេលដែលការចូលអន្តរាគន៍ដែលគាំទ្រប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាដែលជាការប្រឈម។ ក្នុងអំឡុងពេលចូលអន្តរាគមន៍របស់អង្គការណាតូ កាលពីឆ្នាំ២០១១ ក្នុងប្រទេសលីប៊ីបានដាក់សដៅយូរអង្វែងក្នុងការរិះគន់សេតវិមានគ្រីមលីន ស្របពេលដែលរុស្ស៊ីព្យាយាមធ្វើកិច្ចការផ្សេងៗក្នុងប្រទេសស៊ីរី ។
ការរឹតចំណងកាន់តែជិតស្និទ្ធិជាមួយនិងលីប៊ីក៏នឹងផ្តល់ឲ្យរុស្ស៊ីនូវឱកាសក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមតាមបណ្តោយតំបន់ដែនទឹកភាគខាងត្បូងសមុទ្រមេឌីទែរ៉ាណេ ដូចជាតំបន់កណ្ឌៀតក្អមភាគខាងត្បូងដែលជាទីតាំងឈរជើងរបស់អង្គការ NATO ជាដើម ។ រុស្ស៊ីអាចស្វែងរកការដាក់ពង្រាយប្រព័ន្ធអាវុធទំនើបៗតាមបណ្តោយឆ្នេរសមុទ្ររបស់លីប៊ី ដែលមានលក្ខណៈស្រដៀងគ្នានឹងការពង្រាយកម្លាំងនៅក្នុងប្រទេសស៊ីរីដូច្នោះដែរ ដែលវាបានបង្កើនក្តីបារម្ភដ៏ធំចំពោះមេបញ្ជាការយោធាកំពូលរបស់សហរដ្ឋអាមេរិកអស់រយៈពេល១ឆ្នាំរួចមកហើយដែរ ។
នៅគ្រានោះដែរឥទ្ធិពលលើលីប៊ីផ្តល់ឲ្យរុស្ស៊ីនូវអានុភាពឬកម្លាំងក្នុងការប្រឈមមុខនឹងអឺរ៉ុបនៅពេលដែលវាប្រែមកជាការប្រកួតប្រជែងតាមរយៈការកើនឡើងនៃបណ្តាញផ្លូវរបស់ជនអន្តោប្រវេសន៍ដែលស្លាប់នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ដែលចាប់ផ្តើមកើតមានឡើងក្នុងប្រទេសលីប៊ីតែម្តង ។
ប្រេងឆៅគុណភាពខ្ពស់របស់លីប៊ីគឺនៅទាន់ជាហេតុផលសម្រាប់រដ្ឋាភិបាលក្រុងមូស្គូនៅឡើយតាមរយៈទម្ងន់របស់ខ្លួននៅពីក្រោយលោក Hiftar ។ សេតវិមានគ្រីមលីន បានធ្វើឲ្យមានស្ថិរភាពចំពោះការប្រកួតប្រជែងលើពិភពលោកនាពេលខាងមុខសម្រាប់ធនធានធម្មជាតិហើយក្រុមប្រេងនិងឧស្ម័នរុស្ស៊ី Rosneft ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនិងក្រុមហ៊ុនកិច្ចសហប្រតិបត្តិការប្រេងជាតិរបស់លីប៊ីក្នុងខែកុម្ភះ ។
រុស្ស៊ីបានផ្លាស់ទីចូលទៅកាន់លីប៊ីដែលនឹងនាំឲ្យក្រុមលោកត្រាំស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងខ្លាំង ។ សហរដ្ឋអាមេរិកបានវិនិយោគក្នុងផ្នែកថាមពលដើម្បីជួយដល់រដ្ឋាភិបាលក្រុង Tripoli ។ មួយវិញទៀតកងកម្លាំងពិសេសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានធ្វើការជាមួយនិងកងជីវពលលីប៊ីដែលស្ថិតក្នុងជួររដ្ឋាភិបាលក្រុង Tripoli ក្នុងការបំពេញប្រតិបត្តិការប្រឆាំងភេរវកម្មដោយជោគជ័យដែលបានបណ្តេញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចេញពីក្រុង Sirte កាលពីឆ្នាំទៅ។
គួរកត់សម្គាល់ថាឧត្តមភាពរបស់រុស្ស៊ីក្នុងប្រទេសលីប៊ីអាចនាំឲ្យអ៊ីតាលីលិចលង់ផុងខ្លួននៅក្នុងរបបនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហគមអឺរ៉ុបលើការកាតព្វកិច្ចពន្ធចំពោះរុស្ស៊ីដោយសារតែការដាក់បញ្ចូលតំបន់គ្រីមៀរចូលជាដែនដីរុស្ស៊ីនិងការឈ្លានពានតំបន់ភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ២០១៤ជាដើម ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា