Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអ្នកជំនាញថា GDP ចិន នឹងកើន ឡើង​៦,៨%​ ក្នុង​ត្រីមាសទី​១​

អ្នកជំនាញថា GDP ចិន នឹងកើន ឡើង​៦,៨%​ ក្នុង​ត្រីមាសទី​១​

GDPធនាគារ​គ្រប់គ្រងការ​វិនិយោគ ផ្សារមូលបត្រឈានមុខគេលើពិភពលោក Goldman Sachs បានព្យាករ​ថា​សេដ្ឋកិច្ច​ចិន​ទំនង​ជា​​នឹង​នៅតែ​រក្សានិន្នាការ​រឹងមាំ​ដដែលក្នុង​ត្រីមាសដំបូង​ឆ្នាំ​នេះ​ឬកើនឡើង​៦,៨%​ធៀបនឹង​ឆ្នាំមុន ។

ធនាគារ​បាន​ឲ្យ​ដឹងនៅក្នុង​របាយការណ៍​ស្រាវជ្រាវមួយ​ថា​សន្ទស្សន៍​នៃ​អំណាច​ទិញ​ដែលទទួលបានទាំងតាមរយៈ​ការ​ស្ទាបស្ទង់​ជា​ផ្លូវការ​​និង​ឯកជន​បញ្ជាក់​អះ​អាង​ពី​​សកម្មភាព​នៃកំណើន​សរុបនៃអំឡុងពេលពេញមួយឆ្នាំ ។ វាត្រូវបានគេ​រំពឹងថា​កំណើន​ GDP របស់ចិន​នឹង​ឈានដល់​៦,៦%​​ក្នុង​ឆ្នាំ​២០១៧​។

ធនាគារ Goldman Sachs រំពឹងថា​ផលិតកម្ម​ឧស្សាហកម្ម​ចិន​នឹងកើនឡើង​៦,៤%​ក្នុង​ខែ​មីនា​ខ្ពស់ជាងកំណើនកាលពីខែ​មករានិង​ខែ​កុម្ភះ​៦,៣%​។

មួយវិញទៀត​កំណើន​វិនិយោគ​អចលនទ្រព្យ​គឺទំនងជា​នឹង​រក្សា​ភាព​ខ្លាំងក្លា​ជាមួយ​និងការពង្រីកបាន​៨,៩%​ក្នុង​រយៈ​ពេល​៣ខែដំបូង​នៃ​ឆ្នាំ​នេះ ដែលមាន​កម្រិត​ថេរ​ធៀបនឹង​អំឡុងពេល​២ខែដំបូង​។

ធនាគារ​ខាងលើមានក្តីរំពឹងថា​ភាព​ខ្សោយជាងមុននៃ​ការលក់រថយន្ត​នឹងបន្ត​ដាក់ទម្ងន់​លើ​ការលក់រាយ​របស់​ប្រទេសចិន​ដែលអាច​នឹងកើនឡើង​៩,៤%​​​​ក្នុង​ខែ​មីនា​​ដែល​មាន​កម្រិត​យឺត​ពី​កំណើន​៩,៥%​ដែលបាន​ចុះ​បញ្ជី​ក្នុងរយៈ​ពេល​ពីរខែ​ដំបូង​។

ជាងនេះទៅ​ទៀត​កំណើន​នៃ​សន្ទស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់ចិន​​ដែល​ជា​គ្រឿង​វ៉ាស់ស្ទង់​អតិផរណា​ដ៏​សំខាន់​អាច​នឹងរើបឡើង​វិញ​១,៣%​ក្នុង​ខែ​មីនា​ពី​អត្រា​០,៨%​ក្នុង​ខែកុម្ភះ​​ដែលជា​ដំណើរ​ខុសពី​ភាពដើ​មនៃ​ប្រសិទ្ធភាព​ដែល​លេច​ឡើង​ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​។

ក្នុង​អំឡុងត្រី​មាស​ទី​៤​នៃ​ឆ្នាំ​២០១៦​ ​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៨%​ពីមួយឆ្នាំទៅ​មួយឆ្នាំ​។ រដ្ឋាភិបាលចិន​បានដាក់ទិសដៅ​សម្រេចឲ្យ​បាន​កំណើន​ក្នុង​រង្វង់​៦,៥%​ឆ្នាំនេះ ។

ទោះជាយ៉ាងណា​ចិន​បានកំណត់​កាលបរិច្ឆេទក្នុងការ​បញ្ចេញ​នូវ​ទិន្នន័យ​សេដ្ឋកិច្ច​ក្នុងត្រីមាសទី១​របស់ខ្លួន​រាប់បញ្ចូល​ កំណើន​ GDP ការវិនិយោគ​អចលនទ្រព្យ​ ទិន្នផលឧស្សាហកម្ម​និង​ការលក់រាយ​នៅថ្ងៃទី​១៧​​ខែមេសា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES