GDP៖ ធនាគារគ្រប់គ្រងការវិនិយោគ ផ្សារមូលបត្រឈានមុខគេលើពិភពលោក Goldman Sachs បានព្យាករថាសេដ្ឋកិច្ចចិនទំនងជានឹងនៅតែរក្សានិន្នាការរឹងមាំដដែលក្នុងត្រីមាសដំបូងឆ្នាំនេះឬកើនឡើង៦,៨%ធៀបនឹងឆ្នាំមុន ។
ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយថាសន្ទស្សន៍នៃអំណាចទិញដែលទទួលបានទាំងតាមរយៈការស្ទាបស្ទង់ជាផ្លូវការនិងឯកជនបញ្ជាក់អះអាងពីសកម្មភាពនៃកំណើនសរុបនៃអំឡុងពេលពេញមួយឆ្នាំ ។ វាត្រូវបានគេរំពឹងថាកំណើន GDP របស់ចិននឹងឈានដល់៦,៦%ក្នុងឆ្នាំ២០១៧។
ធនាគារ Goldman Sachs រំពឹងថាផលិតកម្មឧស្សាហកម្មចិននឹងកើនឡើង៦,៤%ក្នុងខែមីនាខ្ពស់ជាងកំណើនកាលពីខែមករានិងខែកុម្ភះ៦,៣%។
មួយវិញទៀតកំណើនវិនិយោគអចលនទ្រព្យគឺទំនងជានឹងរក្សាភាពខ្លាំងក្លាជាមួយនិងការពង្រីកបាន៨,៩%ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ដែលមានកម្រិតថេរធៀបនឹងអំឡុងពេល២ខែដំបូង។
ធនាគារខាងលើមានក្តីរំពឹងថាភាពខ្សោយជាងមុននៃការលក់រថយន្តនឹងបន្តដាក់ទម្ងន់លើការលក់រាយរបស់ប្រទេសចិនដែលអាចនឹងកើនឡើង៩,៤%ក្នុងខែមីនាដែលមានកម្រិតយឺតពីកំណើន៩,៥%ដែលបានចុះបញ្ជីក្នុងរយៈពេលពីរខែដំបូង។
ជាងនេះទៅទៀតកំណើននៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនដែលជាគ្រឿងវ៉ាស់ស្ទង់អតិផរណាដ៏សំខាន់អាចនឹងរើបឡើងវិញ១,៣%ក្នុងខែមីនាពីអត្រា០,៨%ក្នុងខែកុម្ភះដែលជាដំណើរខុសពីភាពដើមនៃប្រសិទ្ធភាពដែលលេចឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំ២០១៦ សេដ្ឋកិច្ចចិនបានកើនឡើង៦,៨%ពីមួយឆ្នាំទៅមួយឆ្នាំ។ រដ្ឋាភិបាលចិនបានដាក់ទិសដៅសម្រេចឲ្យបានកំណើនក្នុងរង្វង់៦,៥%ឆ្នាំនេះ ។
ទោះជាយ៉ាងណាចិនបានកំណត់កាលបរិច្ឆេទក្នុងការបញ្ចេញនូវទិន្នន័យសេដ្ឋកិច្ចក្នុងត្រីមាសទី១របស់ខ្លួនរាប់បញ្ចូល កំណើន GDP ការវិនិយោគអចលនទ្រព្យ ទិន្នផលឧស្សាហកម្មនិងការលក់រាយនៅថ្ងៃទី១៧ខែមេសា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា