Sunday, December 22, 2024
Homeព័ត៌មានជាតិបោកមិត្ដភ័ក្កិឲ្យជូនទៅរកស្រី វាយប្លន់យកម៉ូតូទៅបាត់ !

បោកមិត្ដភ័ក្កិឲ្យជូនទៅរកស្រី វាយប្លន់យកម៉ូតូទៅបាត់ !

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានមិត្តភក្កិពឹងឲ្យឌុបជូនមកផ្ទះ ពេលឌុបទៅដល់ ស្រាប់តែប្រើល្បិចឲ្យបុរសម្នាក់ទៀត ត្រូវជាមិត្ដភ័ក្ដិនឹងគ្នាដែរ ជូនរូបគេទៅរកស្រីនៅម្ដុំអង់ទែនទួលគោក ពេលដឹកទៅដល់ បែរជាវាយបុរសខាងលើ និងយកកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចគល់អង់តែទួលគោក ផ្លូវលេខ៧០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានឈ្មោះ ប្រាក់ រ៉ាឌីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងប្អូនប្រុសម្នាក់ទៀត មានឈ្មោះ ប្រាក់ ដាវី អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម៉ូតូដែលជនសង្ស័យភ្ជង់ប្លន់យកទៅបាត់នោះ ម៉ាកសេ125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM -0278 ។ ចំណែកឯម្នាក់ទៀត ដែលត្រូវចោរភ្ជង់ប្លន់យកម៉ូតូនោះ ឈ្មោះ ឃឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ពុំបានស្គាល់ទីលំនោះទេ ។

ប្រភពពីជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទាំង ២នាក់បងប្អូន បាននាំគ្នាទៅមើលកម្មវិធីកីឡាប្រដាល់នៅឯស្ថានីយទូរទស្សន៍ អាសីុអាគ្នេយ៍ នៅពេលដែលមើលកម្មវិធីប្រដាល់ចប់ហើយ រូបគេទាំង ២នាក់បងប្អូន ក៏បានត្រឡប់មកញុំាអីនៅម្តុំក្តាន់ពីរ នៅពេលដែលកំពុងញុំាអី ស្រាប់តែបានស្គាល់គ្នាជាមួយឈ្មោះ ផល្លី ហៅឃ្លាំង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យរូបគេជួយជូនទៅផ្ទះ ស្រាប់តែពេលនោះ ជនរងគ្រោះឈ្មោះ ប្រាក់ រ៉ាឌីន កំពុងតែងជាប់ញុំាអី ក៏បានឲ្យប្អូនប្រុសរបស់គេឈ្មោះ ប្រាក់ ដាវី ជួយជូនឈ្មោះ ផល្លី ទៅផ្ទះ ។

ក្រោយពីបានជូនឈ្មោះ ផល្លី ទៅដល់ផ្ទះហើយ ក៏រូបគេបានប្រាប់មកឈ្មោះ ដាវី វិញថា ឲ្យនៅអង្គុយចាំនៅផ្ទះគេតិចទៅ គេឲ្យម្នាក់ទៀត ជួយជូនគេទៅរកស្រី ដោយបានឲ្យឈ្មោះ ឃឿន ជួយដឹករូបគេនៅម្តុំអង់តែង ដើម្បីរកស្រី ខណៈពេលដែលទៅដល់ទីនោះឈ្មោះ ផល្លី ហៅឃ្លាំង បានធ្វើសកម្មភាពដោយដកកាំបិតមកភ្ជង់ប្លន់ហើយបានវាយមួយដៃ ក្រោយមកបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ពេលនោះឈ្មោះ ឃឿន បានខលទូរស័ព្ទទៅឈ្មោះ ប្រាក់ ដាវីវិញ ដោយប្រាប់ថា ឈ្មោះ ផល្លី ហៅឃ្លាំង បានភ្ជង់រូបគេយកម៉ូតូទៅបាត់ហើយ ។

នៅព្រឹកមិញនេះ ជនរងគ្រោះ បានត្រមឹតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ តែប៉ុណ្នោះ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ៕

កែវ  ឈីម

RELATED ARTICLES