Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិថ្វីបើ​អាមេរិក បាញ់មីសុីល​​រារាំង​ក្តីក៏សុីរី​នៅបន្ត​វាយ​កំទេច​ពួកឧទ្ទាម​អត់ញញើត

ថ្វីបើ​អាមេរិក បាញ់មីសុីល​​រារាំង​ក្តីក៏សុីរី​នៅបន្ត​វាយ​កំទេច​ពួកឧទ្ទាម​អត់ញញើត

សុីរី៖ អ្នកភូមិ​ក្នុង​ទីក្រុង​ដែលរងការបំផ្លិចបំផ្លាញ​ដោយ​ការវាយ​ប្រហារ​អាវុធគីមី​​​របស់កងទ័ពរដ្ឋាភិបាល​កាលពីសប្តាហ៍មុននេះ​ថ្លែងថា​យន្តហោះ​ចម្បាំង​ជា​ច្រើ​នគ្រឿង​​បាន​វិលត្រឡប់​មក​ទម្លាក់​គ្រប់លើ​ពួកគេ​វិញ​កាលពី​ថ្ងៃសៅរ៍​ បើទុកជា​មានការ​​បាញ់​មីស៊ីល​ជាច្រើនគ្រាប់​របស់សហរដ្ឋអាមេរិក​ដើម្បីរារាំង​និងការព្រមាន​ឆ្លើយតប​លើសពីនេះទៅទៀត​យ៉ាងណាក្តី។

យ៉ាងហោចណាស់មានមនុស្ស​៨៦នាក់​ដែលរស់នៅក្នុង​ទីក្រុង​ភាគ​ពាយព្យ​ Khan Sheikhoun ត្រូវបានសម្លាប់​កាលពីថ្ងៃអង្គារ​ក្នុងការវាយប្រហារ​ដោយអាវុធគីមី​​ដែលមាន​មនុស្ស​រាប់រយនាក់​ឆ្លក់​នឹងផ្សែងពុល​ ប្រកាច់​រក​ខ្យល់​ឬ​បែកពពុះមាត់​ ។

ជាការសងសឹកនឹងការ​បាញ់អាវុធគីមី​កាលពីថ្ងៃអង្គារ​ លោកប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានបញ្ជា​ឲ្យ​វាយប្រហារ​ដោយ​មីស៊ីល​មកលើ​មូលដ្ឋានទ័ព​អាកាស​របស់​ស៊ីរី​​ដែលជាទីតាំង​កងយន្តហោះ​មួយ​ដែលទទួលខុសត្រូវ​ទម្លាក់គ្រាប់បែក​នៅ​ភាគខាងជើង​ស៊ីរី​។

ការ​បាញ់​មីស៊ីលរារាំង​នេះគឺជា​សកម្មភាព​យោធា​ដោយ​ផ្ទាល់​លើកដំបូង​ហើយ​របស់​សហរដ្ឋអាមេរិក​ដែល​ធ្វើឡើង​ប្រឆាំងនិង​រដ្ឋាភិបាលរបស់លោកប្រ​ធានា​ធិបតី Bashar al-Assad ក្នុង​អំឡុងពេលជម្លោះ​៦ឆ្នាំនេះ ។ បើទុកជា​លោកត្រាំបាន​ព្រមាន​អំពីការ​ចូលអន្តរាគមន៍​បន្ថែមទៀត​យ៉ាងណាក្តី ក៏មន្ទីរបង់តេហ្គូន​បាន​ថ្លែងថា​ពុំមាន​ការវាយប្រហារ​ក្រៅពីនេះ​​ប្រឆាំងនិង​គោលដៅនានារបស់​រដ្ឋាភិបាល​​ដែលស្ថិតក្នុង​ផែនការណ៍​នាពេលបច្ចុប្បន្ន​ឡើយ ។

ទោះជាមន្ត្រី​សហរដ្ឋអាមេរិក​បានព្យាករថា​ការវាយ​ប្រហារ​នេះ​នឹង​ក្លាយ​ជា​លទ្ធ​ផល​​នៃការ​ផ្លាស់ប្តូរដ៏​ធំ​នៃការ​ពិចារណារបស់លោក Assad យ៉ាងណាក្តី​ក៏​ពួកគេ​បាន​​រំលេចចេញមកនូវ​សញ្ញានៃការអនុវត្ត​ផងដែរ ។ ក្នុងរយៈ​ពេល​២៤ម៉ោង​នៃ​ការ​វាយប្រហារ​ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​​បានរាយការណ៍​ថា​យន្តហោះ​ចម្បាំ​ង​ជាច្រើនគ្រឿង​បាននិងកំពុង​ហោះចេញ​ពី​មូលដ្ឋានអាកាស​ដែល​រង​ការ​ទម្លាក់​គ្រាប់បែកនោះ​គឺព្រលាន Shayrat ​ជាថ្មីម្តងទៀត​​ក្នុងពេលនេះ​បានទម្លាក់​គ្រាប់​បែក​លើ​គោលដៅនានា​របស់ក្រុមរដ្ឋអ៊ីស្លាម ។

តាមរបាយការណ៍ការវាយប្រហារ​របស់​រដ្ឋាភិបាលស៊ីរី​និង​រុស្ស៊ី​នៅខេត្ត Damascus , ខេត្ត Aleppo, ខេត្ត Idlib និង​ខេត្ត Daraa សុទ្ធសឹងតែ​សម្លាប់​ជនស៊ីវិល​។​តែយ៉ាងណា​ពុំមាន​របាយការណ៍​បន្ថែម​អំពីការ​ប្រើប្រាស់អាវុធគីមីឡើយ​។

ដោយឡែករដ្ឋមន្ត្រីការបរទេស​តួកគី​លោក Mevlut Cavusoglu បានថ្លែងថា​​​ប្រសិនជា​​អន្តរាគមរបស់សហរដ្ឋអាមេរិកលើកនេះ​ត្រូវបានកំណត់ត្រឹមតែ​មូលដ្ឋាន​អាកាស​មួយ​ ប្រសិនបើ​ពុំមានការ​ធ្វើបន្ត និង​ប្រសិនជា​យើង​មិន​​ដក​របប​លោក Assad ចេញពី​ក្បាលម៉ាស៊ីនតួកគី​ វានឹង​នាំឲ្យមាន​ការអន្តរាគម​​មួយ​ដែលមានការសម្រិតសម្រាំង​។

រីឯ​នៅតំបន់​ផ្សេងៗ​ មេដឹកនាំ​កងជីវពល​និងមេដឹកនាំ​បព្វជិត​និកាយ​ស៊ីអ៊ីតអ៊ីរ៉ាក់​លោក Moqtada al-Sadr បានអំពាវនាវ​ឲ្យលោក Assad ចុះចេញពីតំណែង​ហើយ​សង្គ្រោះ​ស៊ីរីមុន​ដល់វេលាមួយដែលហួសពេល ។

តែយ៉ាងណា​រុស្ស៊ី និងអ៊ីរ៉ង់​ដែលជា​អ្នកគាំទ្រ​ដ៏មានឥទ្ធិពលបំផុតរបស់លោក Assad បាន​គាំទ្រ​លោក Assad នាសប្តាហ៍នេះ​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES