សុីរី៖ អ្នកភូមិក្នុងទីក្រុងដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារអាវុធគីមីរបស់កងទ័ពរដ្ឋាភិបាលកាលពីសប្តាហ៍មុននេះថ្លែងថាយន្តហោះចម្បាំងជាច្រើនគ្រឿងបានវិលត្រឡប់មកទម្លាក់គ្រប់លើពួកគេវិញកាលពីថ្ងៃសៅរ៍ បើទុកជាមានការបាញ់មីស៊ីលជាច្រើនគ្រាប់របស់សហរដ្ឋអាមេរិកដើម្បីរារាំងនិងការព្រមានឆ្លើយតបលើសពីនេះទៅទៀតយ៉ាងណាក្តី។
យ៉ាងហោចណាស់មានមនុស្ស៨៦នាក់ដែលរស់នៅក្នុងទីក្រុងភាគពាយព្យ Khan Sheikhoun ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារក្នុងការវាយប្រហារដោយអាវុធគីមីដែលមានមនុស្សរាប់រយនាក់ឆ្លក់នឹងផ្សែងពុល ប្រកាច់រកខ្យល់ឬបែកពពុះមាត់ ។
ជាការសងសឹកនឹងការបាញ់អាវុធគីមីកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាឲ្យវាយប្រហារដោយមីស៊ីលមកលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរីដែលជាទីតាំងកងយន្តហោះមួយដែលទទួលខុសត្រូវទម្លាក់គ្រាប់បែកនៅភាគខាងជើងស៊ីរី។
ការបាញ់មីស៊ីលរារាំងនេះគឺជាសកម្មភាពយោធាដោយផ្ទាល់លើកដំបូងហើយរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងប្រឆាំងនិងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ក្នុងអំឡុងពេលជម្លោះ៦ឆ្នាំនេះ ។ បើទុកជាលោកត្រាំបានព្រមានអំពីការចូលអន្តរាគមន៍បន្ថែមទៀតយ៉ាងណាក្តី ក៏មន្ទីរបង់តេហ្គូនបានថ្លែងថាពុំមានការវាយប្រហារក្រៅពីនេះប្រឆាំងនិងគោលដៅនានារបស់រដ្ឋាភិបាលដែលស្ថិតក្នុងផែនការណ៍នាពេលបច្ចុប្បន្នឡើយ ។
ទោះជាមន្ត្រីសហរដ្ឋអាមេរិកបានព្យាករថាការវាយប្រហារនេះនឹងក្លាយជាលទ្ធផលនៃការផ្លាស់ប្តូរដ៏ធំនៃការពិចារណារបស់លោក Assad យ៉ាងណាក្តីក៏ពួកគេបានរំលេចចេញមកនូវសញ្ញានៃការអនុវត្តផងដែរ ។ ក្នុងរយៈពេល២៤ម៉ោងនៃការវាយប្រហារ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថាយន្តហោះចម្បាំងជាច្រើនគ្រឿងបាននិងកំពុងហោះចេញពីមូលដ្ឋានអាកាសដែលរងការទម្លាក់គ្រាប់បែកនោះគឺព្រលាន Shayrat ជាថ្មីម្តងទៀតក្នុងពេលនេះបានទម្លាក់គ្រាប់បែកលើគោលដៅនានារបស់ក្រុមរដ្ឋអ៊ីស្លាម ។
តាមរបាយការណ៍ការវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីនិងរុស្ស៊ីនៅខេត្ត Damascus , ខេត្ត Aleppo, ខេត្ត Idlib និងខេត្ត Daraa សុទ្ធសឹងតែសម្លាប់ជនស៊ីវិល។តែយ៉ាងណាពុំមានរបាយការណ៍បន្ថែមអំពីការប្រើប្រាស់អាវុធគីមីឡើយ។
ដោយឡែករដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានថ្លែងថាប្រសិនជាអន្តរាគមរបស់សហរដ្ឋអាមេរិកលើកនេះត្រូវបានកំណត់ត្រឹមតែមូលដ្ឋានអាកាសមួយ ប្រសិនបើពុំមានការធ្វើបន្ត និងប្រសិនជាយើងមិនដករបបលោក Assad ចេញពីក្បាលម៉ាស៊ីនតួកគី វានឹងនាំឲ្យមានការអន្តរាគមមួយដែលមានការសម្រិតសម្រាំង។
រីឯនៅតំបន់ផ្សេងៗ មេដឹកនាំកងជីវពលនិងមេដឹកនាំបព្វជិតនិកាយស៊ីអ៊ីតអ៊ីរ៉ាក់លោក Moqtada al-Sadr បានអំពាវនាវឲ្យលោក Assad ចុះចេញពីតំណែងហើយសង្គ្រោះស៊ីរីមុនដល់វេលាមួយដែលហួសពេល ។
តែយ៉ាងណារុស្ស៊ី និងអ៊ីរ៉ង់ដែលជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតរបស់លោក Assad បានគាំទ្រលោក Assad នាសប្តាហ៍នេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា