Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិធ្លាយ​ចេញ​​គម្រោង​វាយសុីរី​​របស់​អូបាម៉ា​មានទ្រង់​ទ្រាយ​ធំជាង​ត្រាំទៀត

ធ្លាយ​ចេញ​​គម្រោង​វាយសុីរី​​របស់​អូបាម៉ា​មានទ្រង់​ទ្រាយ​ធំជាង​ត្រាំទៀត

 សុីរី៖ តាមបណ្តាញព័ត៌មានបរទេសផ្សាយថា​ការវាយប្រហារ​របស់រដ្ឋបាលលោក​ត្រាំ​លើ​មូលដ្ឋានអាកាស​មួយ​របស់​រដ្ឋាភិបាលស៊ីរី​គឺស្រដៀងគ្នា​នឹង​ផែនការណ៍​ក្នុង​ការ​វាយប្រហារ​ដែលលោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​រៀបចំទុក​កាល​ពី​ឆ្នាំ​២០១៣​ដូច្នោះដែរ គឺវា​គ្រាន់តែ​ការវាយប្រហារ​របស់លោកអូបាម៉ា​មាន​ទ្រង់ទ្រាយធំជាងលោកត្រាំ​​ដល់ទៅ​៣-៤ដងប៉ុណ្ណោះ ។

នៅគ្រោះនោះ​មេដឹកនាំ​មកពីបក្សសាធារណរដ្ឋ​រូបនេះ​បាន​ចំអក​ឲ្យ​រដ្ឋបាល​លោ​ក​អូបាម៉ា​ដោយ​ហៅថា​ការវាយប្រហារ​របស់លោក​គឺមាន​លក្ខណៈ​តូចតាច និង​គ្មានប្រសិទ្ធភាព​។ តែនាពេលបច្ចុប្បន្ន​ពួកគេ​បាន​​លើកឡើងថា​ការវាយ​ប្រ​ហារ​ក្រោមការដឹកនាំ​របស់លោកត្រាំ​បែរជា​មាន​ទ្រង់ទ្រាយ​តូចជាង​លោកអូ​បាម៉ាទៅវិញ​ ។

មន្ត្រីជាន់ខ្ពស់​ក្នុងរដ្ឋបាលលោកអូបាម៉ា​ដែល​បានចូលរួមក្នុងកិច្ចពិភាក្សា​ពាក់​ព័ន្ធនិងគម្រោងវាយប្រហារលើស៊ីរី​បានឲ្យ​ដឹងថា​ អ្វីដែលយើង​បានកំណត់​​ក្នុង​ការគិតអំពី​ផែនការណ៍វាយ​កាលពីឆ្នាំ​២០១៣​គឺមាន​គោលដៅ​ច្រើនជាងនេះ​ទៅទៀត​ហើយក៏មានទ្រង់ទ្រាយធំជាងនេះដែរ ។

កាលពីថ្ងៃ​ព្រហស្បត្តិ៍​លោកត្រាំ​បានចេញបញ្ជា​ឲ្យ​កងទ័ព​បាញ់​មីស៊ីល​ប្រភេទ Tomahawk ចំនួន៥៩គ្រាប់​ស្រោចលើ​មូលដ្ឋានទ័ពអាកាស​ Shayrat  ដែល​ជា​ប្រភ​ព​ដើមនៃការ​វាយប្រហារ​ដោយអាវុធគីមី​កាលពីថ្ងៃអង្គារ​សម្លាប់ជនស៊ីវិល​ជាច្រើននាក់​ក្នុង​ខេត្ត Idlib ។

ជាមួយគ្នានោះដែរក្នុងសកម្មភាព​យោធានេះ​លោកត្រាំ​បានពន្យល់​​ក្នុង​លិខិត​មួយ​ផ្ញើទៅកាន់​សភា​ជាតិ​កាលពីថ្ងៃសៅរ៍ថា​ការវាយប្រហារ​នេះ​មាន​គោល​បំ​ណង​បន្ថយ​សមត្ថភាព​យោធា​របស់ស៊ីរី​ដែល​ដឹកនាំ​វាយប្រហារ​ដោយ​អាវុធគី​មីបន្ថែមទៀត​ហើយ​ក៏ជាការ​រារាំង​ដល់លោក Assad ពីការ​ប្រើ​ប្រាស់​អាវុធគីមី​ជាថ្មី​ផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES