Saturday, October 19, 2024
Homeតារាខ្មែរគៀត​ សុវណ្ណាឡាង ថៅកែផលិតកម្ម LD ធ្វើខួបកំណើតឲ្យ

គៀត​ សុវណ្ណាឡាង ថៅកែផលិតកម្ម LD ធ្វើខួបកំណើតឲ្យ

គៀត សុវណ្ណាឡាង ដែលជាតួអង្គសំខាន់ក្នុងរឿង ”ជួបស៊យ” របស់ផលិតកម្ម LD Picture នោះ ស្រាប់តែស្រក់ទឹកភ្នែករលីងរលោង ខ្សឹបខ្សួលតែម្នាក់ឯង ពេលដែលត្រូវថៅកែ LD លោកលៀក លីដា បញ្ជាឲ្យតារាសម្ដែងប្រុសម្នាក់លើកនំខួបទៅឲ្យស្រីស្អាតរូបនេះ កណ្ដាលហ្វូងមនុស្សនៅផ្សារទំនើបស្ទឹងមានជ័យ ក្នុងកម្មវិធីដាក់សម្ពោធរឿង ”ជួបស៊យ” នោះ។

លោកថៅកែ LD (ពាក់អាវខ្មៅ) ពេលធ្វើខួបកំណើតឲ្យកញ្ញាគៀត សុវណ្ណាឡាង

តាមក្រុមការងារផលិតកម្ម LD បានឲ្យដឹងថា លោកថៅកែផលិតកម្មមានការពេញចិត្ត និងសមត្ថភាពរបស់នាងខ្លាំងណាស់ ហើយរាល់រឿងដែលសុវណ្ណាឡាង សម្ដែងឲ្យ LD មានការគាំទ្រច្រើន ទើបបានជាលោកថៅកែរៀបចំកម្មវិធីដ៏ភ្ញាក់ផ្អើល (Surprise) ដល់តារាសម្ដែងរូបនេះ ដោយមិនដឹងខ្លួនបែបនេះ។

គៀត សុវណ្ណាឡាង បានឲ្យដឹងថា ”ឆ្នាំនេះ ខួបខ្ញុំគម្រប់អាយុ ២៤ឆ្នាំ ហើយតាមពិតថ្ងៃខួបខ្ញុំពិតប្រាកដនៅថ្ងៃទី០៩ ខែមេសា ទេ ហើយខ្ញុំបានធ្វើកម្មវិធីតិចតួចដែរ ជួបជុំជាមួយគ្រួសារញាំអី។ ថ្ងៃនេះខ្ញុំអត់បានដឹងខ្លួនមុនទេថាគាត់ (ថៅកែ) ធ្វើខួបឲ្យ។ ចំណែកការហូរទឹកភ្នែកនេះ គឺមកពីខ្ញុំរំភើបពេក…”៕

RELATED ARTICLES