Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិប៉ាគី​ស្ថាន​​កាត់​ទោស​ប្រហារ​ជីវិ​ត​​ចារ​កម្ម​​ឥណ្ឌា

ប៉ាគី​ស្ថាន​​កាត់​ទោស​ប្រហារ​ជីវិ​ត​​ចារ​កម្ម​​ឥណ្ឌា

ប៉ាគីស្ថាន៖ ប្រភពពីយោធា​​ឲ្យ​ដឹងថា​ប៉ាគីស្ថាននឹង​កាត់ទោស​​ប្រហារ​ជីវិត​​ជនជាតិ​ឥណ្ឌាម្នាក់​ដែល​ចាប់ខ្លួនបាន​នៅ​​ខេត្តភាគនិរតី​ Balochistan កាលពី​ឆ្នាំទៅ​ដែល​ជននោះ​បានអះអាងសារភាព​ថាកំពុង​ស៊ើបការណ៍​ព័ត៌មាន​ ​​ឲ្យទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ឥណ្ឌា​។

បុរសម្នាក់​មានឈ្មោះ​ដែលដាក់ដោយ​កងទ័ពថា​​ Kulbushan Sudhir Jadhav និង​ឈ្មោះ​ក្លែងក្លាយ​ Hussein Mubarak Patel ត្រូវបានគេរកឃើញកំហុស​ដោយ​តុលាការ​យោធា​និង​សម្រេចកាត់ទោសប្រហារាជីវិត​តែម្តង ។

បច្ចុប្បន្ន​មេបញ្ជាការ​កងទ័ព​លោកឧត្តមសេនីយ៍​ Qamer Javed Bajwa បានអះអាង​ពី​ការ​សម្រេចកាត់ទោស​ប្រហារ​ជីវិតលើ​អ្នក​ស៊ើបការណ៍សម្ងាត់​របស់ឥណ្ឌា​រូបនេះ​។ តែយ៉ាងភាគីឥណ្ឌា​បានបដិសេធ​ថា​បុរស​ដែលចាប់បាននោះពុំមាន​ជា​អ្នក​យកការណ៍​ឬចារកម្មទេ ។

ទោះជាយ៉ាងណាការសម្រេចកាត់ទោសប្រហារ​ជីវិត​នាពេលនេះ​គេកត់​សម្គាល់​ថា​ជា​​បញ្ហា​ដ៏កម្រ​មួយ​ក្នុងករណី​​​ដូច្នោះ​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំចុងក្រោយ ។

ក្នុងអំឡុងឆ្នាំ​២០១៣​ជនជាតិ​ឥណ្ឌាម្នាក់​​ក៏បានស្លាប់​ពាក់ព័ន្ធនិងការ​លួចស៊ើប​ការណ៍​សម្ងាត់​ក្នុងប្រទេស​ប៉ាគីស្ថាន​ផងដែរដែលត្រូវបានសម្លាប់​ក្នុងគុក​ បន្ទាប់ពី​មានការ​វាយ​ប្រហារ​ដោយ​​អ្នកជាប់ឃុំដូចគ្នា​។

គួរបញ្ជាក់ថា​ Balochistan ជា​ខេត្ត​ធំជាងគេបំផុត​របស់ប៉ាគីស្ថានប៉ុន្តែ​មានការ​អភិ​វឌ្ឍ​តិចតួច​ បាននិងកំពុងប្រយុទ្ធប្រឆាំងនិងពួក​ជ្រុលនិយម​បំបែកខ្លួន​ដូចជា​ឥណ្ឌា​អស់រយៈពេលជាច្រើនឆ្នាំ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES