ប៉ាគីស្ថាន៖ ប្រភពពីយោធាឲ្យដឹងថាប៉ាគីស្ថាននឹងកាត់ទោសប្រហារជីវិតជនជាតិឥណ្ឌាម្នាក់ដែលចាប់ខ្លួនបាននៅខេត្តភាគនិរតី Balochistan កាលពីឆ្នាំទៅដែលជននោះបានអះអាងសារភាពថាកំពុងស៊ើបការណ៍ព័ត៌មាន ឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា។
បុរសម្នាក់មានឈ្មោះដែលដាក់ដោយកងទ័ពថា Kulbushan Sudhir Jadhav និងឈ្មោះក្លែងក្លាយ Hussein Mubarak Patel ត្រូវបានគេរកឃើញកំហុសដោយតុលាការយោធានិងសម្រេចកាត់ទោសប្រហារាជីវិតតែម្តង ។
បច្ចុប្បន្នមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Qamer Javed Bajwa បានអះអាងពីការសម្រេចកាត់ទោសប្រហារជីវិតលើអ្នកស៊ើបការណ៍សម្ងាត់របស់ឥណ្ឌារូបនេះ។ តែយ៉ាងភាគីឥណ្ឌាបានបដិសេធថាបុរសដែលចាប់បាននោះពុំមានជាអ្នកយកការណ៍ឬចារកម្មទេ ។
ទោះជាយ៉ាងណាការសម្រេចកាត់ទោសប្រហារជីវិតនាពេលនេះគេកត់សម្គាល់ថាជាបញ្ហាដ៏កម្រមួយក្នុងករណីដូច្នោះក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ។
ក្នុងអំឡុងឆ្នាំ២០១៣ជនជាតិឥណ្ឌាម្នាក់ក៏បានស្លាប់ពាក់ព័ន្ធនិងការលួចស៊ើបការណ៍សម្ងាត់ក្នុងប្រទេសប៉ាគីស្ថានផងដែរដែលត្រូវបានសម្លាប់ក្នុងគុក បន្ទាប់ពីមានការវាយប្រហារដោយអ្នកជាប់ឃុំដូចគ្នា។
គួរបញ្ជាក់ថា Balochistan ជាខេត្តធំជាងគេបំផុតរបស់ប៉ាគីស្ថានប៉ុន្តែមានការអភិវឌ្ឍតិចតួច បាននិងកំពុងប្រយុទ្ធប្រឆាំងនិងពួកជ្រុលនិយមបំបែកខ្លួនដូចជាឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា