Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអារ៉ាប៊ីសាអូឌីត​ឈប់​នាំ​ចូល​​បសុសត្វ​នៅ​​រស់​​របស់​​វៀត​ណាម​​បណ្តោះ​អាសន្ន​

អារ៉ាប៊ីសាអូឌីត​ឈប់​នាំ​ចូល​​បសុសត្វ​នៅ​​រស់​​របស់​​វៀត​ណាម​​បណ្តោះ​អាសន្ន​

ការនាំចូល៖ ក្រសួង​បរិស្ថាន​ កសិកម្មនិង​ទឹក​អារ៉ាប៊ីសាអូឌីត​បាន​ហាម​មិនឲ្យ​នាំ​ចូល​បសុសត្វ​នៅ​រស់​ ពងទាកូននិង​​កូនមាន់​ពីប្រទេស​វៀតណាមជាបណ្តោះអា​សន្ន​ដោយសារ​ជំងឺផ្តាសាយបក្សី​។

លោក Osama Bin Abdullah Al-Saleh  អគ្គនាយកនៃអគ្គនាយកដ្ឋាន​សត្វពាហនៈ​​បាន​ឲ្យ​ដឹងកាលពីថ្ងៃអាទិត្យនេះថា​បម្រាម​ខាងលើនេះ​ត្រូវបាន​​ដាក់​​​ចេញ​​ដោយ​ផ្អែកតាម​ការ​​​រំលឹក​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺផ្តាសាយបក្សី​ក្នុង​ប្រទេស​វៀតណាម​​ដែល​ចេញ​ដោយ​​អង្គការ​ពិភពលោក​ផ្នែក​សុខភាព​សត្វពាហនៈ​ ។

លោក Osama បាន​បន្ថែម​ថា​ករណីមួយចំនួន​នៃ​ជំងឺផ្តាសាយ​បក្សី​ត្រូវបាន​គេ​រកឃើញ​ ហេតុដូច្នេះហើយ​​ការ​ផ្អាកនាំចូល​ជាបណ្តោះអាសន្ន​នឹង​នៅតែ​​អនុវត្ត​រហូតដល់​ជំងឺ​ខាងលើនេះ​​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង​។

មុននេះ​អំឡុងថ្ងៃទី​២៦​ខែមីនា​ ក្រសួង​ក៏បាន​ហាម​មិនឲ្យ​នាំចូល​បសុសត្វ​រស់​ ពងទាកូន និង​កូនមាន់​ពី​ប្រទេស​ Tennessee ផងដែរ​បន្ទាប់ពីសញ្ញាណ​នៃ​ជំងឺ​​ផ្តាសាយ​បក្សី​​ដែល​បង្ក​ឲ្យ​បសុសត្វ​ស្លាប់​​មាន​កម្រិត​ខ្ពស់​ត្រូវបានគេរកឃើញ​នៅ​សហរដ្ឋអាមេរិក ។

ចំណែកការ​ពន្យាពេល​នាំចូល​នេះ​ផងដែរ​គឺ​ត្រូវបាន​ដាក់ចេញ​​ក្រោយពីមានការ​ព្រមាន​របស់​អង្គការ​ពិភពលោកផ្នែកសុខភាព​សត្វពាហនៈ​រួចមក​​។

គួរបញ្ជាក់ថា​ក្នុងអំឡុងខែមីនា​កន្លងមក​ក្រសួង​កសិកម្ម​ Tennessee បាន​ថ្លែងថា​ពពួក​សត្វ​​មាន់​ពីរប្រភេទ​ត្រូវបាន​គេរកឃើញ​ថា​ជាអ្នក​​បង្ករោគ​ឬឆ្លងរោគ​ H7N9 កម្រិតខ្ពស់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES