ការនាំចូល៖ ក្រសួងបរិស្ថាន កសិកម្មនិងទឹកអារ៉ាប៊ីសាអូឌីតបានហាមមិនឲ្យនាំចូលបសុសត្វនៅរស់ ពងទាកូននិងកូនមាន់ពីប្រទេសវៀតណាមជាបណ្តោះអាសន្នដោយសារជំងឺផ្តាសាយបក្សី។
លោក Osama Bin Abdullah Al-Saleh អគ្គនាយកនៃអគ្គនាយកដ្ឋានសត្វពាហនៈបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថាបម្រាមខាងលើនេះត្រូវបានដាក់ចេញដោយផ្អែកតាមការរំលឹកឲ្យប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីក្នុងប្រទេសវៀតណាមដែលចេញដោយអង្គការពិភពលោកផ្នែកសុខភាពសត្វពាហនៈ ។
លោក Osama បានបន្ថែមថាករណីមួយចំនួននៃជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញ ហេតុដូច្នេះហើយការផ្អាកនាំចូលជាបណ្តោះអាសន្ននឹងនៅតែអនុវត្តរហូតដល់ជំងឺខាងលើនេះត្រូវបានលុបបំបាត់ចោលទាំងស្រុង។
មុននេះអំឡុងថ្ងៃទី២៦ខែមីនា ក្រសួងក៏បានហាមមិនឲ្យនាំចូលបសុសត្វរស់ ពងទាកូន និងកូនមាន់ពីប្រទេស Tennessee ផងដែរបន្ទាប់ពីសញ្ញាណនៃជំងឺផ្តាសាយបក្សីដែលបង្កឲ្យបសុសត្វស្លាប់មានកម្រិតខ្ពស់ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ។
ចំណែកការពន្យាពេលនាំចូលនេះផងដែរគឺត្រូវបានដាក់ចេញក្រោយពីមានការព្រមានរបស់អង្គការពិភពលោកផ្នែកសុខភាពសត្វពាហនៈរួចមក។
គួរបញ្ជាក់ថាក្នុងអំឡុងខែមីនាកន្លងមកក្រសួងកសិកម្ម Tennessee បានថ្លែងថាពពួកសត្វមាន់ពីរប្រភេទត្រូវបានគេរកឃើញថាជាអ្នកបង្ករោគឬឆ្លងរោគ H7N9 កម្រិតខ្ពស់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា