Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​ធ្វើតេស្តសាកល្បង​អានុភាពអាវុធរបស់​យន្តហោះចម្បាំង T-50

រុស្ស៊ី​ធ្វើតេស្តសាកល្បង​អានុភាពអាវុធរបស់​យន្តហោះចម្បាំង T-50

រុស្ស៊ី៖ យោងតាម​របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋបង្ហាញថា​រុស្ស៊ី​បានចាប់​ផ្តើមធ្វើតេស្ត​អាវុធ​របស់​យន្តហោះចម្បាំង​បំបាំងកាយ​ជំនាន់​ថ្មី​ទី៥​របស់ខ្លួន​ដែលគ្រោងនឹង​បញ្ចប់​​ការ​ពិសោធន៍ពីអានុភាព​របស់វា​ក្នុង​ឆ្នាំ​២០១៧នេះ​តែម្តង ។

យន្តហោះចម្បាំងបំបាំងកាយម៉ូដែល Sukhoi T-50 ក៏យកលំនាំតាមយន្តហោះ PAK FA ផងដែរ​ដែល​នឹងត្រូវបានរចនាឡើង​ដោយ​មាន​សមត្ថភាពប្រហាក់​ប្រហែល​គ្នា​នឹង​អ្នកប្រយុទ្ធដែនអាកាស Eurofighter Typhoon និង​ Lockheesd Martin F-22 Raptor ។

​អនុប្រធាន​សមាគមឧស្សាហកម្ម​យន្តហោះនិង​ជាអនុប្រធានផ្នែកស្រាវជ្រាវ​របស់​រុស្ស៊ីលោក Oleg Chizhevsky បានថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មាន TASS ដោយរំពឹងថា​ការធ្វើតេស្ត​គ្រាប់រំសេវ​ឬអាវុធ​សម្រាប់​បំពាក់​លើយន្តហោះបំបាំង​កាយ​ជំនាន់ថ្មីនេះនឹង​ត្រូវបានបញ្ចប់​ក្នុងពេលដ៏ខ្លី។

​​​លោកលើកឡើងថា​យើងមានក្តីរំពឹង​ថា​ការធ្វើតេស្តសាកល្បង​ជាផ្លូវការ​សម្រាប់​កាំភ្លើងធំរបស់​ T-50 នឹងត្រូវបានបញ្ចប់​ដោយ​ជោគជ័យ​ក្នុងឆ្នាំនេះ ។

មួយវិញទៀត​នៅពេល​គម្រោង​នេះ​ត្រូវបានបញ្ចប់​ជាស្ថាពរ​ រុស្ស៊ីនឹង​​បំបែកកំណត់ត្រា​យន្តហោះចម្បាំងជំនាន់ទី៥​ដ៏មាន​ប្រសិទ្ធភាពក្នុងសមរភូមិ​​ដែលបច្ចុប្បន្ន​កាន់កាប់តំណែងនេះ​ដោយ​យន្តហោះបំបាំងកាយ​សហរដ្ឋអាមេរិក F-22 ។ ទន្ទឹមនិងនេះមន្ទីរប៉ង់តេហ្គូនក៏​​ធ្វើការ​អភិវឌ្ឍន៍ចុងក្រោយ​នូវ​យន្តហោះ​ចម្បាំង​ជំនាន់ទី៥ទី​២​របស់ខ្លួន​ F-35 Lightning II ផងដែរ ។

បច្ចុប្បន្ន F-35A ដែលប្រតិបត្តិការ​ដោយកងកម្លាំង​ជើងអាកាស​សហរដ្ឋអាមេរិក​ថ្មីៗនេះបានចេញដំណើរ​តាមប្រតិបត្តិការ​ដាក់ពង្រាយលើកដំបូង​នៅតំបន់​អឺរ៉ុប ។

ទោះជាយ៉ាងណា​សេតវិមានគ្រីមលីនរុស្ស៊ីបានបង្ហើបថា​ខ្លួន​គ្រោងនឹង​បង្ហា​ញ​វត្តមាន​យន្តហោះ​ប្រយុទ្ធ​ PAK FA ចំនួន​៥​ក្នុង​ពេលណាមួយក្នុងឆ្នាំ​២០១៧នេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES