Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះ​គ្រាប់​បែក​នៅ​​ភាគ​ខាងត្បូង​ថៃ​​ស្លាប់​​២នាក់​

បំផ្ទុះ​គ្រាប់​បែក​នៅ​​ភាគ​ខាងត្បូង​ថៃ​​ស្លាប់​​២នាក់​

ថៃ៖ មន្ត្រីយោធា​បាន​ឲ្យ​ដឹងនៅថ្ងៃព្រហស្បត្តិ៍នេះថា​​សមាជិក​ក្រុមសកម្មប្រយុទ្ធ​២នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការ​ញ៉ាំញី​ដោយ​អំពើហិង្សា​យ៉ាងពន់ពេក​ក្នុងតំបន់​ភូមិ​ភាគខាងត្បូង​របស់ប្រទេស​ថៃ​ បន្ទាប់ពី​គ្រាប់បែកមួយ​ដែលពួកគេ​បាននិងកំពុង​ដឹកជញ្ជូន​បាន​ផ្ទុះឡើង​មុនពេលកំណត់​ ។

​ការ​ស្លាប់​របស់ពួកគេ​បាន​កើតឡើង​ក្នុងអំឡុងពេលរាត្រីកើតហិង្សា​នៅ​តំបន់​មួយ​ដែល​​វឹកវរ​អស់រយៈ​ពេល​ជាងមួយទសវត្សរ៍​​ស្របពេលដែល​ពួកឧទ្ទាម​ជនជាតិ​ភាគ​តិច Malay បាន​ប្រយុទ្ធ​គ្នា​ជាមួយកងទ័ពថៃ​ដើម្បី​ស្វែងរក​ស្វ័យភាព​ពី​ថៃ​។

លោកវរសេនីយ៍ឯក​ Yutanam Petchmoang អ្នកនាំពាក្យ​រង​កងទ័ព​ភូមិភាគ​ខាង​ត្បូង​ថៃ​បានថ្លែងថា​យុទ្ធជន​ពីរនាក់​របស់ពួកបះបោរ​បានស្លាប់បាត់បង់ជីវិត​ខណៈ​ពេល​ដែល​​ដឹកជញ្ជូន​គ្រឿង​ផ្ទុះ​ក្នុង​ស្រុក Sabayoi ខេត្ត​ Songkla ។

លោកបាន​បន្ថែមថា​អ្នកទាំងពីរ​បាន​ជិះម៉ូតូមួយគ្រឿង​ ហើយ​បើតាម​របាយការ​ណ៍ពួកជា​យុទ្ធជន​ក្នុងស្រុក​ដែល​យល់ចិត្តថ្លើមគ្នាទៀតផង ។

ប្រភពបន្តថា​ពួកបះបោរទាំងនេះ​បាន​បើកការ​បាញ់​ប្រហារដោយកាំភ្លើង​និង​គ្រាប់បែកដៃ​នៅ​តំបន់ Deep South កាលពីរាត្រីថ្ងៃពុធ​ដែលមាន​ឧប្បត្តិដាច់ដោយ​ឡែក១៣​ផ្សេងៗគ្នា​ត្រូវបាន​គេ​រាយការណ៍ ។ ជាមួយគ្នានោះដែរ​ពុំមានអ្នក​ណា​ម្នាក់​ត្រូវបាន​សម្លាប់ឡើយក្នុងការវាយប្រហារនេះ​ ប៉ុន្តែ​មនុស្ស​៥នាក់​រងរបួសស្រាល។

គួរបញ្ជាក់ថា​ជនជាតិ​ភាគតិច​ Malay នៅ​ខេត្ត​ព្រំដែន​ភាគខាងត្បូង​របស់​ថៃ​ដែល​ជា​អតីត​ពួកស៊ូលតង់​មូស្លីម​ត្រូវបាន​​បញ្ចូលគ្នា​​ជា​ជនជាតិ​ថៃ​ដោយ​រដ្ឋាភិបាល​ក្រុងបា​ង​កក​អស់រយៈ​ពេល​ជាងមួយ​សតវត្សរ៍មកហើយ​។

ប្រែសម្រួលដោយ៖ អុីវ វិ​ចិត្រា

RELATED ARTICLES