Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិប្រមុខ​ការទូត​​អាមេរិក​បង្ខំឲ្យ​​កូរ៉េខាង​ជើង​​ចូលតុ​ចរចា

ប្រមុខ​ការទូត​​អាមេរិក​បង្ខំឲ្យ​​កូរ៉េខាង​ជើង​​ចូលតុ​ចរចា

ឧបទ្វីបកូរ៉េ៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson បាន​ថ្លែង​នៅ​ថ្ងៃនេះថា​រដ្ឋបាលលោកត្រាំ​កំពុង​ព្យាយាម​បង្ខំ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ចូលតុចរចា​ ។

នៅក្នុងការ​កត់សម្គាល់​ដែលធ្វើឡើង​ចេញពី​​​​ក្រសួងការបរទេស​លោក Tillerson ​ហាក់ដូច​ជា​បន្ថយ​កំដៅ​​​នៃ​ការ​បញ្ចេញ​វោហារសាស្ត្រ​អំពីការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​កម្លាំង​យោធា​ជាមួយកូរ៉េខាងជើង ។

លោក Tillerson បាន​ថ្លែងថា​យើង​កំពុង​ពិនិត្យមើលឡើងវិញ​នៅគ្រប់​ឋានៈ​របស់​កូរ៉េខាងជើង​ទាំងការ​គាំទ្រ​ប្រឆាំងភេរវកម្ម​ថ្នាក់​រដ្ឋ​ក៏ដូចជា​គ្រប់មធ្យោបាយ​ផ្សេង​ៗ​​ដែលយើង​អាច​ពាំនាំមក​​ដាក់​សម្ពាធ​​លើ​របប​គ្រប់គ្រង​ក្នុង​ក្រុង​ព្យុងយ៉ាង​។

ប្រមុខការទូតរូបនេះថែមទាំងបាន​លើកឡើង​បង្ហាញ​អំពីចំណុចផ្សេងៗដូចជា​ការគ្រប់គ្រង​ផ្នែកការទូត​ជាដើមដោយបញ្ជាក់ថា​សហរដ្ឋអាមេរិក​នឹង​មិន​​ស្នើ​​ជំនួយ​សម្រាប់ជា​សម្បទាន​ពី​កូរ៉េខាងជើង​ដែលបាន​ប្រព្រឹត្ត​កាលពី​អតី​ត​កាលឡើយ ។ លោកបានហៅ​កិច្ចព្រមព្រៀង​នុយក្លេអែរ​សម័យ​លោកអូបាម៉ា​ជា​គំរូ​មួយ​ដែលត្រឹមតែ​​សូក​ឬបំបិទមាត់យកអំណាច​ពីអ្នក​ដែលមាន​មហិច្ឆិតា​នុយ​ក្លេអែរតែប៉ុណ្ណោះ ហើយ​ថែមទាំងបោះបង់ចោល​វា​ដែល​ជា​មធ្យោបាយ​ខុស​ឆ្គង​មួយ​ក្នុងការ​ចូលទៅជិត​អ៊ីរ៉ង់​និង​កូរ៉េខាងជើង ។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson

ទោះជាយ៉ាងណា​តាមដែលគេដឹងមកថា​រដ្ឋបាលលោកត្រាំ​លើកឡើងថា​ខ្លួន​កំពុង​មានក្តី​សង្ឃឹមថា​ចិន​នឹង​ធ្វើ​សម្រាប់​លោកត្រាំ​នូវអ្វីដែល​ខ្លួន​បាន​ខកខាន​មិន​បានបំពេញ​វា​កាលពីជំនាន់ប្រធានាធិបតីមុនដូចជាការ​បង្ខំឲ្យមាន​សម្រប​ស​ម្រួល​គ្នាពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES