ឧបទ្វីបកូរ៉េ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងនៅថ្ងៃនេះថារដ្ឋបាលលោកត្រាំកំពុងព្យាយាមបង្ខំឲ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចូលតុចរចា ។
នៅក្នុងការកត់សម្គាល់ដែលធ្វើឡើងចេញពីក្រសួងការបរទេសលោក Tillerson ហាក់ដូចជាបន្ថយកំដៅនៃការបញ្ចេញវោហារសាស្ត្រអំពីការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាជាមួយកូរ៉េខាងជើង ។
លោក Tillerson បានថ្លែងថាយើងកំពុងពិនិត្យមើលឡើងវិញនៅគ្រប់ឋានៈរបស់កូរ៉េខាងជើងទាំងការគាំទ្រប្រឆាំងភេរវកម្មថ្នាក់រដ្ឋក៏ដូចជាគ្រប់មធ្យោបាយផ្សេងៗដែលយើងអាចពាំនាំមកដាក់សម្ពាធលើរបបគ្រប់គ្រងក្នុងក្រុងព្យុងយ៉ាង។
ប្រមុខការទូតរូបនេះថែមទាំងបានលើកឡើងបង្ហាញអំពីចំណុចផ្សេងៗដូចជាការគ្រប់គ្រងផ្នែកការទូតជាដើមដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនស្នើជំនួយសម្រាប់ជាសម្បទានពីកូរ៉េខាងជើងដែលបានប្រព្រឹត្តកាលពីអតីតកាលឡើយ ។ លោកបានហៅកិច្ចព្រមព្រៀងនុយក្លេអែរសម័យលោកអូបាម៉ាជាគំរូមួយដែលត្រឹមតែសូកឬបំបិទមាត់យកអំណាចពីអ្នកដែលមានមហិច្ឆិតានុយក្លេអែរតែប៉ុណ្ណោះ ហើយថែមទាំងបោះបង់ចោលវាដែលជាមធ្យោបាយខុសឆ្គងមួយក្នុងការចូលទៅជិតអ៊ីរ៉ង់និងកូរ៉េខាងជើង ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson
ទោះជាយ៉ាងណាតាមដែលគេដឹងមកថារដ្ឋបាលលោកត្រាំលើកឡើងថាខ្លួនកំពុងមានក្តីសង្ឃឹមថាចិននឹងធ្វើសម្រាប់លោកត្រាំនូវអ្វីដែលខ្លួនបានខកខានមិនបានបំពេញវាកាលពីជំនាន់ប្រធានាធិបតីមុនដូចជាការបង្ខំឲ្យមានសម្របសម្រួលគ្នាពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា