Saturday, October 19, 2024
Homeតារាខ្មែរកែវ វាសនា ឡើងវីឡា២៥ម៉ឺនដុល្លារ

កែវ វាសនា ឡើងវីឡា២៥ម៉ឺនដុល្លារ

តារាចម្រៀងថោន លោកកែវ វាសនា បានធ្វើពិធីជប់លៀងឡើងវីឡាផ្អើលអ្នករស់នៅបុរីប៉េងហួត នៅបឹងស្នោ (ទល់មុខប៉ុស្ដិ៍បាយ័ន) កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ គេឃើញមានតែអ្នកចម្រៀងដែលជិតដិតកែវ វាសនា ប៉ុណ្ណោះ ដែលត្រូវតារាចម្រៀងរូបនេះហៅចូលរួមអបអរសារទរ មានដូចជាលោកដួង វីរៈសិទ្ធិ,0 មាស សាលី, សុខ ដែន, ពេជ្រ ថាណា, មាស សុខសោភា, រ៉ាប៊ី, ស៊ីរីកា ជាដើម ដែលសុទ្ធតែជួនពរកែវ វាសនា ឲ្យកាន់តែមានទ្រព្យច្រើនជាងនេះថែមទៀត។

អ្នកនាងឈីឈី ភរិយាកែវ វាសនា បានឲ្យដឹងថា ”វីឡានេះគឺមានតម្លៃជាង២៥ម៉ឺនដុល្លារ ដែលនាងនិងស្វាមីបានទិញជាង៥ខែហើយ តែទើបមករស់នៅជាងកន្លះខែប៉ុណ្ណោះ ហើយពេលនេះនាងរស់នៅជាមួយប្ដីកូននិងមីងម្នាក់ទេ។ ចំណែកឪពុកម្ដាយនាងរស់នៅឯខេត្តបន្ទាយមានជ័យ ឯណោះ។ ក្រៅពីវីឡានេះនាងមានផ្ទះ២ល្វែងថែមទៀត នៅបុរីពិភពថ្មី”។

ឯកឧត្តមរ័ត្ន ស្រ៊ាង ពេលចូមរួមពិធីឡើងវីឡាលោកកែវ វាសនា

កែវ វាសនា ជាអតីតតារាចម្រៀងនៅផលិតកម្ម SSB, M និងសាន់ដេ ដោយពេលនេះបានទើរនៅផលិតកម្មថោន ហាក់មានភាពស្ងប់ស្ងាត់បន្ដិច បន្ទាប់ពីមានការរិះគន់លើបទ ”ស៊ីបានចេះតែស៊ីទៅ” មក។ តែវាសនា និយាយថា ”ខ្ញុំមិនមែនផ្ដោតសំខាន់លើអាជីពសិល្បៈទាំងស្រុងដូចមុនទេតាំងពីមានគ្រួសារមកនេះ តែភរិយានិងក្រុមគ្រួសារនៅតែលើកទឹកចិត្តឲ្យលោកបន្ដការងារសិល្បៈជានិច្ច។ ចំពោះមូលហេតុដែលមួយរយៈនេះ ខ្ញុំមិនសូវមានបទថ្មីៗចេញ ព្រោះតែថោន កំពុងរវល់ជាប់ធ្វើទូរទស្សន៍សិន មិនយូរទេ ខ្ញុំនឹងមានបទថ្មីចេញឡើងវិញហើយ។ អរគុណបងប្អូនទាំងអស់ដែលតែងតែគាំទ្រ ពេលនេះគ្រួសារដ៍តូចរបស់ខ្ញុំមានសុភមង្គលរស់នៅសមរម្យហើយ”៕

RELATED ARTICLES