ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទទួលរងនូវការគម្រាម ហើយចាប់រំលោភសេពសន្ទវៈពីសំណាក់យុវជន២នាក់បងប្អូន បានសម្រេចគ្រប់លើកទាំងអស់ យុវជនប្អូនបាន៦ដង រីឯយុវជនបងបាន៤ដង រហូតដល់នាង ឈឺហើមប្រដាប់ភេទ ទ្រាំលែងបានប្រាប់ឪពុកម្តាយ ដឹងសព្វរឿង ប្តឹងនគរបាលចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតជាបង បានរត់គេចខ្លួនបាត់ ។ យុវជនជាប់ចោទខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ក្មេងស្រីរងគ្រោះឈ្មោះ វ៉ន ស្រីនួន អាយុ១៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៥ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិជ្រៃឃុំជន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។ ក្មេងស្រីខាងលើ មានឪពុកជាកម្មកររោងចក្រ ម្តាយជាអ្នកមើលថែកូនគេ ស្នាក់នៅផ្ទះជួលដោយឡែកក្នុងភូមិអង្គ សង្កាត់ចោមចៅ គ្រួសារខាងលើមានកូនស្រីចំនួន៤នាក់ ក្មេងស្រីរងគ្រោះជាកូនទី៣ ។ ចំណែកយុវជនល្មោភកាមទាំង២នាក់បងប្អូន ឈ្មោះ ចក់ ឃុនឆាង ហៅ ចក់ ឆាយ អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៦ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាប្អូន នគរបាលចាប់ឃាត់ខ្លួនបាន ចំណែកឯបងប្រុសបង្កើតមានឈ្មោះ ចក់ ចន្នី អាយុ២៥ឆ្នាំ មុខរបមិនពិតប្រសកដ ស្នាក់ជាមួយគ្នា បានរត់គេចខ្លួនបាត់ ។ ទាំង២នាក់បងប្អូន មានស្រុកកំណើតនៅភូមិភ្នំកុង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា នាងសព្វថ្ងៃស្នាក់នៅបន្ទប់ជួល ជាមួយពូ មីង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ចំណែកឪពុកម្តាយ នៅផ្ទះជួលឯភូមិអង្គកែវផ្សេងមួយទៀត ហើយនាងបានស្រឡាញ់គ្នាជាមួយយុវជនឈ្មោះ ចក់ ឃុនឆាង ហៅចក់ ឆាយ អស់រយៈពេល៧ខែកន្លងមកហើយ ពោលតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៦មកម្លេះ នៅពេលដែល ពូ មីងចេញទៅធ្វើការបាត់ យុវជនខាងលើចេះតែ ចូលក្នុងបន្ទប់ជួល របស់នាងហើយចាប់នាងរួមភេទ បានសម្រេចសរុបចំនួន៥ដង ដោយដាក់បម្រាមហាមមាត់ប្រាប់អ្នកណាឲ្យសោះ លុះរហូតដល់ ដើមខែមេសា ឆ្នាំ២០១៧នេះ យុវជនជាសង្សារបានចាកចេញទៅធ្វើការនៅឯខាងខេត្តមណ្ឌលគិរីបាត់ ទុកបន្ទប់ឲ្យបងប្រុសរបស់គេឈ្មោះ ចក់ ចន្នី ស្នាក់នៅម្នាក់ឯង បានឱកាសល្អ ស្ងាត់ បានដៃ លួចចូលចាប់រួមភេទ បានសម្រេច៣ដង ហើយគម្រាម សម្លាប់កាលបើនាងនិយាយប្រាប់គេ ។ នារីរងគ្រោះបានបន្តទៀតថា នាងចេះតែទ្រាំទាំងក្តីឈឺចាប់ ទាំងផ្លូវចិត្ត ទាំងប្រដាប់ភេទ លុះរហូតដល់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពី យុវជនប្អូន វិលត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ ទាំង២នាក់បងប្អូននាំគ្នាផឹកសុី លុះដល់វេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១១ ខែមេសា ពូ មីង រវល់ចេញក្រៅបាត់ យុវជនជាប្អូន បានចូលទៅចាប់នាង រួមភេទ បានសម្រេច រួចហើយ ដើរចេញទៅដេកបន្ទប់គេវិញបាត់ ស្រាប់តែមួយសន្ធុះក្រោយមក យុវជនជាបង ដើរចូលបន្ទប់នាង ចាប់រំលោភដែរ រហូតបានសម្រេច ដូចគ្នា ហើយដើរចេញបាត់ ។ ដោយសារការរំលោភសេពសន្ទវៈ ម្តងហើយម្តងទៀត ទាំងបងទាំងប្អូន ប្រជែងគ្នារំលោភ យុវជនប្អូន សរុបបាន៦ដង យុវជនបងសរុបបាន៤ដង ទទួលរងនូវក្តីឈឺចាប់ពើតផ្សារ ឈឺហើមប្រដាប់ភេទ រហូតទ្រាំលែងបាននៅព្រឹកថ្ងៃទី២៣ ខែមេសា នេះ ខណៈដែលឈឺពេកទ្រាំសង្ងំដេក ពូ មីងឃើញចាប់ជជីកសួរនាំ ទម្លាយរឿងប្រាប់អស់ និងប្រាប់ឪពុកម្តាយ ដឹងសព្វរឿងរត់ទៅប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតជាបងប្រុស បានរត់គេចខ្លួនបាត់ ។
តាមយុវជនល្មោភកាម ឈ្មោះ ចក់ ឃុនឆាង បានឲ្យដឹងថា ខ្លួនបានស្រឡញ់គ្នាជាមួយនារីខាងលើ ៧ខែមកហើយ តែមួយរយៈខ្លួនបានទៅធ្វើការនៅខេត្តមណ្ឌលគិរី ទុកឲ្យបងប្រុសជួយមើលនាង បែជាចាប់រំលោភដូចខ្លួនដែរ ខ្លាចតែប្អូនលើស ហើយនៅយប់ថ្ងៃទី១១ ខែមេសាកន្លងមកខ្លួន និងបងប្រុសពិតជា ចូលទៅ ចាប់នាងរួមភេទ ម្តងម្នាក់ពិតប្រាកដមែន លុះរហូតដល់រសៀលថ្ងៃទី២៣ ខែមេសានេះ បែករឿងត្រូវបានឪពុកម្តាយខាងស្រីប្តឹងប៉ូលីសចាប់ខ្លួនតែម្តង ។
ជនសង្ស័យម្នាក់ខាងលើ ក្រោយពីមានបណ្តឹងពីភាគីរងគ្រោះ ត្រូវបាននគរបាលឃាត់ខ្លួន សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕