ឧស្សាហកម្ម៖ យោងតាមទិន្នន័យពីនាយកដ្ឋានពនគយទូទៅឲ្យដឹងថាឧស្សាហកម្មកាត់ដេរនិងស្បែកដែលជាប្រភពចំណូលច្រើនជាងគេបំផុតរបស់កម្ពុជា ត្រូវបានគេសង្កេតឃើញពីកំណើននៃការនាំចេញប្រមាណជា៧%ក្នុងឆ្នាំ២០១៦។
តួលេខបង្ហាញថាប្រទេសកម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងបានក្នុងរង្វង់ទឹកប្រាក់ស្មើនឹង៧,៣ប៊ីលានដុល្លារកាលពីឆ្នាំទៅកើនឡើង៧%ធៀបនឹងបរិមាណ៦,៨ប៊ីលានដុល្លារដែលសម្រេចបានកាលពីឆ្នាំ២០១៦។
ផលិតផលសម្លៀកបំពាក់និងស្បែកស្មើនឹង៧៤%នៃការនាំចេញសរុបទាំងអស់របស់កម្ពុជាហើយទីផ្សារគន្លឹះសម្រាប់ផលិតផលទាំងនោះរួមមាន អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ។
ដោយឡែកក្រសួងការងារបានឲ្យដឹងថាវិស័យកាត់ដេរនិងស្បែកជើងមានរោងចក្រក្នុងរង្វង់១.០០០រោងចក្រដែលមានកម្មករប្រមាណជា៧៥៤.០០០នាក់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា
ប្រភពពី៖ ស៊ីនហួរ