Monday, April 29, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំ​ចេញ​​សម្លៀក​បំពាក់​និងស្បែក​ជើង​​របស់​កម្ពុជា​​កើន៧%​

ការនាំ​ចេញ​​សម្លៀក​បំពាក់​និងស្បែក​ជើង​​របស់​កម្ពុជា​​កើន៧%​

ឧស្សាហកម្ម៖ យោងតាម​ទិន្នន័យ​ពីនាយកដ្ឋាន​ពនគយ​ទូទៅ​ឲ្យ​ដឹងថា​ឧស្សា​ហកម្ម​កាត់ដេរនិង​ស្បែក​ដែលជា​ប្រភពចំណូល​ច្រើនជាងគេ​បំផុត​របស់កម្ពុជា​ ត្រូវបានគេសង្កេតឃើញពី​កំណើននៃការ​នាំចេញ​ប្រមាណជា​៧%​ក្នុង​ឆ្នាំ​២០១៦​។

តួលេខ​​បង្ហាញថា​ប្រទេស​កម្ពុជា​បាននាំចេញផលិតផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង​​បានក្នុងរង្វង់​ទឹកប្រាក់​ស្មើនឹង​៧,៣ប៊ីលានដុល្លារ​កាលពី​ឆ្នាំទៅ​កើនឡើង​៧%​ធៀបនឹងបរិមាណ​៦,៨​ប៊ីលាន​ដុល្លារ​ដែលសម្រេចបានកាលពីឆ្នាំ២០១៦​។

ផលិតផល​សម្លៀកបំពាក់​និង​ស្បែកស្មើនឹង​៧៤%​នៃ​ការនាំចេញ​សរុប​ទាំងអស់​របស់កម្ពុជា​ហើយ​ទីផ្សារ​គន្លឹះ​សម្រាប់​ផលិតផលទាំងនោះ​រួមមាន​ អឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា ។

ដោយឡែកក្រសួងការងារ​បាន​ឲ្យ​ដឹងថា​វិស័យ​កាត់ដេរនិង​ស្បែកជើង​មាន​រោង​ចក្រ​ក្នុង​រង្វង់​១.០០០​រោងចក្រ​ដែលមាន​កម្មករ​ប្រមាណជា​៧៥៤.០០០នាក់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

ប្រភពពី៖ ស៊ីនហួរ

 

RELATED ARTICLES