សុីរី៖ មេដឹកនាំអាល់កៃដាលោក Ayman al-Zawahiri បានអំពាវនាវដល់ក្រុមប្រដាប់អាវុធប្រឆាំងនៅស៊ីរីធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនិងរដ្ឋាភិបាលលោកBashar al-Assad និងសម្ព័ន្ធមិត្តរបស់លោក ។
នៅក្នុងការបង្ហោះជាសំឡេងដែលមានចំណងជើងថាស៊ីរីនឹងបន្ទន់ខ្លួនចំពោះព្រះ ដោយចេញផ្សាយតាមបណ្តាញអ៊ីនធើរណេតកាលពីថ្ងៃអាទិត្យលោក Zawahiri បានជំរុញឲ្យក្រុមឧទ្ទាមស៊ីរីអត់ធ្មត់និងត្រៀមខ្លួនចំពោះការធ្វើសង្គ្រាមរយៈពេលយូរអង្វែងប្រឆាំងនិងការធ្វើសង្គ្រាមសាសនារវាងពួកកាន់គ្រិស្តសាសនានិងអ៊ីស្លាម) និងសម្ព័ន្ធមិត្តដែលកាន់និកាយស៊ីអ៊ីត ។
លោកថែមទាំងបានជំរុញឲ្យពួកគេជ្រើសរើសយកនូវយុទ្ធសាស្ត្រនៃការធ្វើសង្គ្រាមទ័ពព្រៃមួយដោយសារតែ វានឹងធ្វើឲ្យសត្រូវចុះខ្សោយនិងអស់កម្លាំង។
សត្រូវរបស់ពួកឧទ្ទាមកំពុងកំណត់ទិសដៅរបស់ពួកគេដោយសារតែពួកគេកំពុងព្យាយាមបង្កើតនូវច្បាប់អ៊ីស្លាមមួយក្នុងប្រទេសស៊ីរី ស្របពេលដែលលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិងកំពុងធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើដើម្បីបញ្ឈប់ច្បាប់អ៊ីស្លាមឲ្យបាន ។
Al-Nusra Front ជាក្រុមឧទ្ទាមមួយបានប្រកាសកាលពីខែកក្កដាឆ្នាំ២០១៦ថាខ្លួនបាននិងកំពុងបញ្ចប់នូវការរឹតចំណងជាផ្លូវការរបស់ខ្លួនជាមួយក្រុមអាល់កៃដានិងបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជាក្រុម Jabhat Fateh al-Sham ឬ Conquest of Syria Front ។
កាលពីថ្ងៃទី២៨ខែមករាដើមឆ្នាំនេះ ក្រុមខាងលើបានរួមបញ្ចូលគ្នាជាមួយក្រុម៤ដទៃទៀតដើម្បីបង្កើតអង្គការថ្មីមួយដែលគេហៅថា Hay’et Tahrir al-Sham ឬសភាសម្រាប់រំដោះស៊ីរី។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយជាន់ខ្ពស់របស់ក្រុម Al Jazeera លោក Marwan Bishara បានថ្លែងថាលោក Zawahiri បាននិងកំពុងខិតខំប្រឹងប្រែងបោះក្រុមអាល់កៃដាចូលទៅក្នុងចំណុចក្តៅមួយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា