Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិមេអាល់​​កៃ​​ដា​​​អំពាវ​​នាវ​​​ក្រុម​​ប្រឆាំង​​រដ្ឋាភិបាល​​ធ្វើសង្គ្រាម​​​ទ័ព​​ព្រៃ​​នៅសុីរី

មេអាល់​​កៃ​​ដា​​​អំពាវ​​នាវ​​​ក្រុម​​ប្រឆាំង​​រដ្ឋាភិបាល​​ធ្វើសង្គ្រាម​​​ទ័ព​​ព្រៃ​​នៅសុីរី

សុីរី៖ មេដឹកនាំអាល់កៃដា​លោក Ayman al-Zawahiri បាន​អំពាវនាវ​ដល់​ក្រុមប្រដា​ប់អាវុធ​ប្រឆាំងនៅ​ស៊ីរី​ធ្វើ​សង្គ្រាម​ទ័ពព្រៃ​ប្រឆាំងនិង​រដ្ឋាភិបាល​លោក​Bashar al-Assad និង​សម្ព័ន្ធ​មិត្ត​របស់​លោក ។

នៅក្នុងការ​បង្ហោះជាសំឡេង​ដែលមានចំណង​ជើង​ថា​ស៊ីរី​នឹង​បន្ទន់​ខ្លួន​ចំពោះព្រះ ដោយ​ចេញផ្សាយតាម​បណ្តាញអ៊ីនធើរណេត​កាលពី​ថ្ងៃអាទិត្យ​លោក Zawahiri បាន​ជំរុញឲ្យ​ក្រុមឧទ្ទា​មស៊ីរី​អត់ធ្មត់​និង​ត្រៀម​ខ្លួន​​ចំពោះ​ការធ្វើ​សង្គ្រាម​រយៈ​ពេល​យូរអង្វែង​ប្រឆាំងនិងការធ្វើសង្គ្រាមសាសនារវាងពួកកាន់គ្រិស្តសាសនា​និងអ៊ីស្លាម​) និង​សម្ព័ន្ធមិត្ត​ដែលកាន់និកាយស៊ីអ៊ីត ។

លោកថែមទាំងបាន​ជំរុញ​ឲ្យ​ពួកគេ​ជ្រើសរើសយក​នូវ​យុទ្ធសាស្ត្រ​នៃការ​ធ្វើ​សង្គ្រាម​ទ័ពព្រៃមួយ​ដោយសារតែ​​ វា​នឹង​ធ្វើឲ្យ​សត្រូវចុះខ្សោ​យ​និង​អស់កម្លាំង​។

សត្រូវរបស់ពួកឧទ្ទាម​កំពុងកំណត់ទិសដៅ​របស់ពួកគេ​ដោយសារតែ​​​ពួកគេ​កំពុង​ព្យាយាម​បង្កើតនូវ​ច្បាប់អ៊ីស្លាមមួយ​ក្នុង​ប្រទេស​ស៊ីរី ស្របពេលដែល​លោក​ខាងលិច​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាននិងកំពុង​ធ្វើគ្រប់យ៉ាង​ដែលពួកគេ​អាច​​ធ្វើដើម្បីបញ្ឈប់​​ច្បាប់​អ៊ីស្លាម​ឲ្យបាន ។

Al-Nusra Front ជាក្រុមឧទ្ទាមមួយ​បានប្រកាស​កាលពីខែកក្កដា​ឆ្នាំ​២០១៦​ថា​ខ្លួនបាននិងកំពុង​បញ្ចប់​នូវ​ការ​រឹតចំណង​ជា​ផ្លូវការ​របស់ខ្លួន​ជាមួយ​ក្រុម​អាល់​កៃដា​​និង​បាន​ផ្លាស់ប្តូរ​ឈ្មោះរបស់ខ្លួនទៅជាក្រុម Jabhat Fateh al-Sham ឬ Conquest of Syria Front ។

កាលពីថ្ងៃទី​២៨ខែមករា​ដើមឆ្នាំនេះ​ ក្រុមខាងលើបាន​រួមបញ្ចូលគ្នា​ជាមួយ​ក្រុម​៤ដទៃទៀត​ដើម្បីបង្កើតអង្គការ​ថ្មីមួយ​ដែលគេហៅ​ថា Hay’et Tahrir al-Sham ឬ​សភា​សម្រាប់​រំដោះស៊ីរី​។

ទោះជាយ៉ាងណាអ្នកវិភាគនយោបាយ​ជាន់ខ្ពស់​របស់ក្រុម Al Jazeera លោក Marwan Bishara បាន​ថ្លែងថា​លោក Zawahiri បាននិងកំពុង​ខិតខំប្រឹងប្រែង​​​​បោះ​ក្រុមអាល់កៃដា​ចូល​ទៅក្នុង​ចំណុចក្តៅមួយ ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES