Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​​ថាចិន​​បាន​ស្នើកូរ៉េខា​ងជើង​​ឲ្យ​ឈប់​​ធ្វើតេស្ត​នុយ​ក្លេអែរ បើរឹងទទឹងនឹង..

អាមេរិក​​ថាចិន​​បាន​ស្នើកូរ៉េខា​ងជើង​​ឲ្យ​ឈប់​​ធ្វើតេស្ត​នុយ​ក្លេអែរ បើរឹងទទឹងនឹង..

អាមេរិក៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson បាន​ថ្លែង​កា​ល​ពី​ថ្ងៃព្រហស្បត្តិ៍ថា​ចិន​បានគំរាម​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង​ប្រសិនជា​ប្រ​ទេស​នេះ​​នៅតែ​ធ្វើតេស្តនុយក្លេអែរ​តទៅទៀត ។

លោក Tillerson បាន​ថ្លែង​នៅ​លើ​បណ្តាញព័ត៌មាន Fox News ថា​​យើង​ដឹងមក​ហើ​យ​​ថា​ចិន​មាន​ទំនាក់​ទំនង​ជាមួយ​និង​របប​ក្រុងព្យុងយ៉ាង​ ។ ពួកគេបានអះអា​ង​​ចំពោះ​យើងថា​ពួកគេ​បាន​ស្នើ​ទៅកាន់​រដ្ឋាភិបាលក្រុងព្យុងយ៉ាង​កុំឲ្យ​ធ្វើតេស្ត​នុយក្លេអែរ​ថែមទៀត ។

ប្រមុខការទូតរូបនេះ​​បន្តថា​ចិន​ថែមទាំងបាន​ប្រាប់​សហរដ្ឋអាមេរិក​ថាខ្លួន​​បាន​​​ប្រាប់​កូរ៉េខាង​ប្រសិន​ជាពួក​គេ​ដឹកនាំធ្វើតេស្តនុយក្លេអែរតទៅទៀត​ ចិននឹង​ចាត់វិធានការណ៍​នៃសកម្មភាព​ដាក់​ទណ្ឌកម្ម​​ផ្ទាល់​លើ​កូរ៉េខាងជើង ។

កាលពី​ថ្ងៃព្រហស្បត្តិ៍​​សប្តាហ៍មុន​ មន្ត្រី​ប្រតិបត្តិការយោធាជាន់ខ្ពស់នៅ​បរទេស​ប្រចាំតំបន់​ប៉ាស៊ីហ្វិករបស់កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​​បាន​ថ្លែងថា​វិបត្តិ​ជា​មួយ​និង​​កូរ៉េខាងជើង​គឺស្ថិតក្នុង​ចំណុច​ដ៏​​អាក្រក់​បំផុត​ដែល​លោក​ធ្លាប់​បាន​សង្កេ​ត​​ឃើញ ប៉ុន្តែ​លោកបាន​បដិសេធ​ក្នុងការ​ប្រៀបធៀប​ស្ថានការណ៍​ក្នុង​វិបត្តិ​មីស៊ី​ល​គុយបា​អស់រយៈ​ពេល​ប៉ុន្មានទសវត្សរ៍មកនេះ ។

ចំណែកក្រសួងការបរទេសចិន​ភ្លាមៗនេះមិនបានធ្វើអត្ថាធិប្បាយ​អ្វី​ជុំវិញ​ការកត់​សម្គាល់​របស់​លោក ​Tillerson អំពីការ​ដាក់ទណ្ឌកម្ម​ថ្មី​ឡើយ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​លោក Geng Shuang បានថ្លែងថា​ក្រុងប៉េកាំងនៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​ការ​ដាក់ទណ្ឌកម្ម​​តាម​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ។ លោកបានបន្តថា​ហេតុផលដែលចិន​ប្រតិបត្តិ​​ទាក់ទង​និង​សេចក្តី​សម្រេចនេះ​គឺ​ដើម្បីបំពេញនូវ​​កាតព្វកិច្ច​របស់យើង​​ជាជាង​ត្រូវបានដាក់​សម្ពាធ​ពី​​ភាគីខាងក្រៅ ។

គួរបញ្ជាក់ថាចិន​បាន​អំពាវនាវយ៉ាងមុតមាំ​ចំពោះ​ការបញ្ចប់​កម្មវិធីអាវុធនុយ​ក្លេ​អែរ​របស់កូរ៉េ​ខាង​ជើងប៉ុន្តែ​ខ្លួនបាន​ជំទាស់​ជាឯកតោភាគី​នឹងការដាក់​ទណ្ឌកម្ម​ដោយគ្មាន​សេចក្តី​សម្រេចរបលស់អង្គការ​សហប្រជាជាតិ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES