Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិត្រាំ​ថា ទំនាក់ ទំនងជា មួយចិន ​សំខាន់​ ជាង​កោះតៃវ៉ាន់

ត្រាំ​ថា ទំនាក់ ទំនងជា មួយចិន ​សំខាន់​ ជាង​កោះតៃវ៉ាន់

អាមេរិកចិន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកដូណាល់​ត្រាំបានកាត់បន្ថយ​ក្តី​សង្ឃឹមរបស់​កោះតៃវ៉ាន់​ចំពោះការ​ទទួលស្គាល់​របស់សហរដ្ឋអាមេរិក​ដោយ​លើកឡើង​ថា​លោកនឹង​ពិគ្រោះជាមួយ​សមភាគីចិន​លោកស៊ីជិនពីង​មុន​​នឹង​ពិភាក្សា​ជាថ្មីម្តងទៀតជាមួយ​មេដឹកនាំកោះតៃវ៉ាន់ ។

លោកត្រាំ​បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយនិង​ Reuters ថា​ការ​ហៅទូរស័ព្ទ​ ​ទៅកាន់​ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen មួយលើកទៀតដូច​ដែល​ធ្លាប់​បាន​ធ្វើកាលពីខែធ្នូកន្លងមក ​បាននាំឲ្យ​កើតមានហានិភ័យ​នៃការ​ធ្វើឲ្យអន្តរាយ​ដល់​កិច្ចសហប្រតិបត្តិការស្នូល​របស់ចិន​លើ​បញ្ហាកូរ៉េខាងជើង​។ លោក​បាននិងកំពុង​ឆ្លើយតប​ទៅកាន់​ការ​កត់សម្គាល់របស់លោកស្រី Tsai កាលពីដើមសប្តាហ៍នេះ​ ។

លោកត្រាំ​បានថ្លែងថាបញ្ហា​របស់ខ្ញុំ​គឺ​ខ្ញុំបាន​បង្កើត​ទំនាក់​ទំនង​​ផ្ទាល់ខ្លួន​ល្អ​បំផុត​ជាមួយនិង​លោកប្រធានាធិបតីស៊ី ដោយ​បាន​លើកសរសើរលោកស្រី​ចំពោះ​ការគាំទ្រ​លើការ​ថ្កោលទោស​ការគំរាមកំហែង​នុយក្លេអែររបស់កូរ៉េខាងជើង​។ ហេតុដូច្នេះបច្ចុប្បន្ន​ខ្ញុំ​នឹងមិនចង់​ដាស់តឿន​អំពីសិទ្ធិ​ដែលផលលំបាក​សម្រាប់​គិត​នោះឡើយ ។

ទោះជាយ៉ាងណា​ការិយាល័យ​ប្រធានាធិបតី​កោះតៃវ៉ាន់​បាន​បង្ហើបនៅក្នុង​សេច​ក្តី​ថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា​លោកស្រី Tsai ពុំមានគម្រោង​ក្នុងការ​​​សន្ទ​នា​តាម​ទូរស័ព្ទជាមួយនិង​លោកត្រាំ​នៅថ្ងៃ​ទី​២ខែធ្នូ​ម្តងទៀតឡើយ ។ យើង​យល់​ថា​សហរដ្ឋអាមេរិក​មាន​អាទិភាព​ក្នុងការដោះស្រាយ​ជម្លោះបញ្ហា​ក្នុងតំបន់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES