អាមេរិក–ចិន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានកាត់បន្ថយក្តីសង្ឃឹមរបស់កោះតៃវ៉ាន់ចំពោះការទទួលស្គាល់របស់សហរដ្ឋអាមេរិកដោយលើកឡើងថាលោកនឹងពិគ្រោះជាមួយសមភាគីចិនលោកស៊ីជិនពីងមុននឹងពិភាក្សាជាថ្មីម្តងទៀតជាមួយមេដឹកនាំកោះតៃវ៉ាន់ ។
លោកត្រាំបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយនិង Reuters ថាការហៅទូរស័ព្ទ ទៅកាន់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen មួយលើកទៀតដូចដែលធ្លាប់បានធ្វើកាលពីខែធ្នូកន្លងមក បាននាំឲ្យកើតមានហានិភ័យនៃការធ្វើឲ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការស្នូលរបស់ចិនលើបញ្ហាកូរ៉េខាងជើង។ លោកបាននិងកំពុងឆ្លើយតបទៅកាន់ការកត់សម្គាល់របស់លោកស្រី Tsai កាលពីដើមសប្តាហ៍នេះ ។
លោកត្រាំបានថ្លែងថាបញ្ហារបស់ខ្ញុំគឺខ្ញុំបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនល្អបំផុតជាមួយនិងលោកប្រធានាធិបតីស៊ី ដោយបានលើកសរសើរលោកស្រីចំពោះការគាំទ្រលើការថ្កោលទោសការគំរាមកំហែងនុយក្លេអែររបស់កូរ៉េខាងជើង។ ហេតុដូច្នេះបច្ចុប្បន្នខ្ញុំនឹងមិនចង់ដាស់តឿនអំពីសិទ្ធិដែលផលលំបាកសម្រាប់គិតនោះឡើយ ។
ទោះជាយ៉ាងណាការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់បានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាលោកស្រី Tsai ពុំមានគម្រោងក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនិងលោកត្រាំនៅថ្ងៃទី២ខែធ្នូម្តងទៀតឡើយ ។ យើងយល់ថាសហរដ្ឋអាមេរិកមានអាទិភាពក្នុងការដោះស្រាយជម្លោះបញ្ហាក្នុងតំបន់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា