ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto បានសុំទោសចំពោះរឿងអាស្រូវ មួយដែលពាក់ព័ន្ធនិង ការទិញផ្ទះរបស់ ភរិយាលោកកាល ពីពីរឆ្នាំមុនក្នុងតម្លៃ៧លានដុល្លារ ពីសំណាក់ក្រុមអ្នកម៉ៅ ការរបស់ រដ្ឋាភិបាល។
លោក Enrique Pena Nieto បានថ្លែងថារឿងនេះវា បានបំផ្លាញដល់សេចក្តីទុក ចិត្តរបស់ប្រជាជន មកលើ ប្រធានាធិបតីនិងរដ្ឋាភិបាល។
លោកបានលើកឡើងថា លោកមិនបានបំពានច្បាប់ ឡើយហើយថែមទាំងសន្យា ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងអំពើពុករលួយទ្វេដងថែមទៀត។ គណៈបក្សរបស់លោក Pena Nieto បានទទួលរងនូវការ ខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោត ក្នុងស្រុកកាលពីពេលថ្មីៗ នេះចំពោះរឿងអា ស្រូវនេះ។
លោកបាននិងកំពុង កត់សម្គាល់ពីមេដឹកនាំ នយោបាយជា ច្រើនរូបនៅក្នុងការបង្ហាញ ពីប្រព័ន្ធប្រឆាំងអំពើពុក រលួយដោយ បង្កើនការត្រួតពិនិត្យឬធ្វើអធិការ កិច្ចលើអ្នកនយោបាយ ទាំងអស់នោះ។
ទោះជាយ៉ាងណាលោក Pena Nieto កំពុងតែប្រឈម មុខនឹងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១៨ខាងមុខផងដែរ។