ភ្នំពេញៈ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ស្ថានីយ វិទ្យុ, ទូរទស្សន៍ ចាងហ្វាងកាសែត និង ម្ចាស់គេហទំព័រ ស្តីពីការជួល ឬលក់ម៉ោងផ្សាយ ឲ្យគណបក្សនយោបាយ និងការផ្សព្វផ្សាយ នៅថ្ងៃស និងថ្ងៃ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោករដ្ឋ មន្រ្តី ខៀវ កាញារីទ្ធិ បានបញ្ជាក់ជាច្រើនចំណុច ក្នុងនោះរួមមាន ហាមការផ្សព្វផ្សាយព័ត៌មានដោយទុច្ចរិត ដែល ធ្វើឲ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការ បោះឆ្នោត ៕
ក្រសួងព័ត៌មាន ជូនដំណឹងដល់ម្ចាស់អង្គភាពព័ត៌មាន លក់ម៉ោងផ្សាយឲ្យគណបក្សនយោបាយ
RELATED ARTICLES