Thursday, November 28, 2024
Homeមុខម្ហូបឡាបត្រីបំពង

ឡាបត្រីបំពង

គ្រឿងផ្សំ ៖
-សាច់ត្រីឆ្ពង់………………………………………………… ៣៥០ ក្រាម
-ខ្ទឹមក្រហមហាន់………………………………………………… ៥ មើម
-អង្ករលីង……………………………………………… ១ ស្លាបព្រាបាយ
-ម្ទេសម៉ដ្ឋ……………………………………………… ១ ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ…………………………………………. ៣ ស្លាបព្រាបាយ
-ទឹកត្រី…………………………………………………. ២ ស្លាបព្រាបាយ
-ស្លឹកខ្ទឹមហាន់…………………………………………………… ៣ ដើម
-ជីរវ៉ាន់ស៊ុយហាន់……………………………………. ២ ស្លាបព្រាបាយ
-ជីរអង្កាម…………………………………………………… ១០ សន្លឹក។

វិធីធ្វើ ៖
-ហាន់ត្រីជាចំណិតៗ រួចដាក់បំពងឱ្យលឿង​ ស្រួយ ហើយដួសឡើងទុកឱ្យស្រស់ខ្លាញ់។
-លាយទឹកក្រូចឆ្មារ ទឹកត្រី ម្ទេស និងអង្ករលីងចូលគ្នា បន្ទាប់មកដាក់សាច់ត្រីចូលច្របល់។
-ថែមខ្ទឹមក្រហម ជីរវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមចូលច្របល់បញ្ចូលគ្នាម្តងទៀត។
-ដួសដាក់ចាន រោយជីរអង្កាមពីលើជាការស្រេច៕​

RELATED ARTICLES