Monday, January 20, 2025
Homeព័ត៌មានជាតិប្រុសបន្លំខ្លួនជាស្រី រួមភេទជាមួយមិត្តភក្តិបងធម៌ប្រុស ត្រូវមិត្តភក្តិបងធម៌ខឹង វាយធ្លាក់ពីម៉ូតូ

ប្រុសបន្លំខ្លួនជាស្រី រួមភេទជាមួយមិត្តភក្តិបងធម៌ប្រុស ត្រូវមិត្តភក្តិបងធម៌ខឹង វាយធ្លាក់ពីម៉ូតូ

​ខេត្តព្រះសីហនុៈ នាយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ​ឆ្នាំ២០១៧ វេលា​ម៉ោង​០៣និង១៥នាទីទៀបភ្លឺ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានចុះ​មករុករក និង​ធ្វើ​ការ​​ស្រាវ​ជ្រាវ បន្ទាប់ពីទទួលព័ត៏មានថា មានជនរងគ្រោះម្នាក់ក្នុងករណីប្លន់ ដោយ​រុញទម្លាក់​ចូល​ក្នុង​ជ្រោះមួយកន្លែង ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ (ក្បែរវត្តលើ) ប៉ុន្តែ​ចុង​ក្រោយ មិនមែនជាករណីប្លន់នោះទេ គឺជាករណីជនសង្ស័យខឹងលួងលោមប៉ះភេទទី៣។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលា​ម៉ោង​០៣និង​១៥​នាទីទៀបភ្លឺ មានការភ្ញាក់ផ្អើលមួយករណី ក្រោយពីទទួលបណ្តឹងថា មាករណីប្លន់លើ​ស្ត្រី​ម្នាក់​ដែលជាបុគ្គលិកកាស៊ីណូ កំពង់សោមស៊ីធី ដោយជនសង្ស័យមានគ្នាចំនួន០២នាក់ បាន​ធ្វើ​សកម្មភាពរុញស្ត្រីរងគ្រោះឈ្មោះ អ៊ឹង សុខ ភេទស្រី អាយុ២៦ឆ្នាំ​ ជាបុគ្គលិកកា​ស៊ី​ណូ​កំពង់​សោម ស៊ីធី ទម្លាក់ចូលក្នុងជ្រោះមួយកន្លែង ស្ថិត​ក្នុងភូមិ០១ សង្កាត់​លេខ​០១ ក្រុងព្រះ​សី​ហ​នុ​ (ក្បែរវត្តលើ) បណ្តាលឲ្យរងរបួសស្រាល រួចយកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៏ខ្មៅ សេរី​២០១៥ ជិះចេញទៅបាត់ ដោយសុវត្តិភាព។

បើយោងតាមការអះអាងពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង១៨​ល្ងាច ​ខណៈពេលនាងចេញពីធ្វើការនៅកាស៊ីណូកំពង់សោមស៊ីធី បងធម៏របស់នាង ឈ្មោះ ផុ​ន បានទូរស័ព្ទហៅនាងមកផឹកស៊ី នៅក្រោយពេទ្យរហូតដល់ពាក់កណ្តាល​អាធ្រាត បងធម៏​របស់​នាងបានចេញទៅមុន រហូតដល់ម៉ោងជាង២យប់ នៅពេលនាងស្រវឹង មិត្តភក្តិបងធម៏ ក៏បាន​ដឹកនាំនាងចេញមកក្រៅ ហើយច្រាននាងទម្លាក់ចោល រួចយកម៉ូតូជិះចេញទៅបាត់ ក្រោយ​មកនាងបានទូរស័ព្ទហៅរថយន្តពេទ្យមកដឹកនាង ទើបនាងរួចផុតពីជីវិត។

ជុំវិញបញ្ហានេះផងដែរ លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាល​ខេត្ត ​បានបដិសេធថា ករណីនេះមិនមែនជាករណីប្លន់ដូចអ្វីដែលជនរងគ្រោះបានរាយការណ៍នោះទេ តាមពិតករណីនេះកើតឡើងដោយសារភាគីរងគ្រោះដែលជាបុរសភេទទី៣ បន្លំជាស្ត្រីភេទ បបួលក្រុមជនសង្ស័យផឹកស៊ី ហើយមានបំណងរួមភេទ តែនៅពេលចាប់ផ្តើម បែរជាមាន​ភេទ​ដូច​គ្នាទើបធ្វើឲ្យភាគីជនសង្ស័យ ខឹងក៏វ៉ៃទម្លាក់ពីលើម៉ូតូ​ ហើយយកម៉ូតូមកទុក​ឲ្យភាគី​រង​គ្រោះវិញហើយបានគេចខ្លួនបាត់ទៅ។ ប៉ុន្តែបើទៅបីជាយ៉ាងនេះក្តី ជនសង្ស័យ​កំពុងត្រូវបាន​សមត្ថកិច្ច ស្វែងរកចាប់ខ្លួន តាមនីតិវិធីច្បាប់៕

RELATED ARTICLES