Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិពួកឧទ្ទាម ម៉ៅនិយមឥណ្ឌា សម្លាប់ទាហាន ប៉ារ៉ា១០នាក់

ពួកឧទ្ទាម ម៉ៅនិយមឥណ្ឌា សម្លាប់ទាហាន ប៉ារ៉ា១០នាក់

ឥណ្ឌា៖ ប៉ូលិសនិយាយថា ទាហានប៉ារ៉ា១០នាក់ត្រូវបានបាញ់ សម្លាប់នៅក្នុងការប៉ះទង្គិចមួយរវាង កងសន្តិសុខនិងពួកឧទ្ទាម អ្នកកាន់លិទ្ធម៉ៅនិយម នៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា។

យ៉ាងហោចណាស់មានទាហាន ៥នាក់ផ្សេងទៀតត្រូវបានបាញ់ឲ្យរងរបួស នៅក្នុងការប្រយុទ្ធគ្នាមួយក្នុងស្រុក Aurangabad កាលពីរាត្រីថ្ងៃច័ន្ទដើម សប្តាហ៍នេះ។

ក្រុមឧទ្ទាមនេះបាន លើកឡើងថាពួក គេកំពុងប្រយុទ្ធ ដើម្បីអំណាចរបស់ អ្នកកាន់លទ្ធិកុម្មុយនិស្ត និងសិទ្ធិកាន់តែប្រសើរជាង មុនសម្រាប់ប្រជាពលរដ្ឋនៃ កុលសម្ព័ន្ធនិងជន ក្រីក្រនៅតាមជនបទ។

មន្ត្រីប៉ូលិសលោក PK Sahu បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Associated Press ថាពួកឧទ្ទាម៣នាក់ ក៏ត្រូវបាន សម្លាប់ផងដែរក្នុងការប្រយុទ្ធមួយ កាលពីរាត្រី ថ្ងៃច័ន្ទនេះក្នុងតំបន់ Dumrinala ដែលស្ថិតនៅ ចម្ងាយ១៧០គីឡូម៉ែត្រ ក្បែរតំបន់ភាគខាងត្បូង Patna ។

ប៉ូលិសបានថ្លែងថា ក្រុមឧទ្ទាមនេះបានប្រើ ប្រាស់គ្រឿងផ្ទុះកែច្នៃនិង ការបាញ់ប្រហារមក លើកងទាហាន ទាំងនោះនៅពេលកំពុងដឹក នាំប្រតិបត្តិការប្រឆាំង ពួកឧទ្ទាមក្នុងតំបន់នោះ។

គួរបញ្ជាក់ថាកុបកម្មរបស់ អ្នកកាន់លទ្ធិម៉ៅនិយម នៅឥណ្ឌាបានចាប់ ផ្តើមឡើងនៅរដ្ឋ West Bengal ក្នុងអំឡុងចុង ទសវត្សរ៍ឆ្នាំ១៩៦០ ។ជាងនេះទៅទៀត ក្រុមអ្នកកាន់លទ្ធិនេះបានគ្រប់គ្រង តំបន់មួយផ្នែកធំ នៃរដ្ឋមួយចំនួនចាប់ពីភាគឦសានរហូត ដល់ភូមិភាគកណ្តាល នៃប្រទេសឥណ្ឌា។

 

 

 

 

RELATED ARTICLES