Tuesday, November 26, 2024
Homeតារាខ្មែរអានីតា បដិសេធបុរសតៃវ៉ាន់ថ្ពក់ស្នេហ៍ ​បើកក្លឹបឲ្យរាប់សែនដុល្លារ

អានីតា បដិសេធបុរសតៃវ៉ាន់ថ្ពក់ស្នេហ៍ ​បើកក្លឹបឲ្យរាប់សែនដុល្លារ

ស្ងាត់ៗនៅថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះតារាភាពយន្តរូបស្រស់កញ្ញាអានីតា បានបើកសម្ភោធក្លឹបកម្សាន្ត មួយកន្លែងនៅខាងក្រោយសាលាអង់គ្លេងACE ម្ដុំសាលាចតុមុខដែលមានយីហោ”GT CLUB”ដែលត្រូវបានគេដឹងថា មានតម្លៃខ្ទង់រាប់សែនដុល្លារខណៈដែលមានការសង្ស័យថា បុរសជាជនជាតិតៃវ៉ាន់ជាអ្នកបោះទុនឲ្យនាង ធ្វើថៅកែស្រីដើម្បីផ្គាប់ចិត្តនាងតែអានីតា បានបដិសេធ ។

អានីតា បានថ្លែងឲ្យដឹងថា ការបើកដំណើរក្លឹបកម្សាន្ត”GT CLUB”នេះគឺនាងមានតួនាទីជាអ្នកគ្រប់គ្រង ធំមួយនៅ ទីនេះឬអាចនិយាយបានថាជាថៅកែស្រី។នាងបន្តថា ថៅកែធំគឺជាបុរសជាជនជាតិតៃវ៉ាន់ មករកស៊ីនៅស្រុកខ្មែរហើយការ ដែលប្រគល់ក្លឹបឲ្យនាងគ្រប់គ្រងគឺដោយសារតែការស្រលាញ់រាប់អាននិង ការទុកចិត្តគួបផ្សំនឹងភាពស្មោះត្រង់របស់នាង។

កញ្ញាអានីតា អះអាងថាទំនាក់ទំនងរវាងនាងជាមួយបុរសតៃវ៉ាន់ដែលជាថៅកែក្លឹបពុំមានអ្វីពិសេសលើស ពីធម្មតានោះទេ។អានីតា និយាយថា “ខ្ញុំទើបតែស្គាល់គាត់(បុរសតៃវ៉ាន់)ក្នុងរយៈពេលខ្លីតែ ដោយសារខ្ញុំមានបទពិសោធន៍ ធ្លាប់ទទួលបានជោគជ័យលើមុខជំនួញកន្លងមកគួបផ្សំនឹងភាព ស្មោះត្រង់របស់ខ្ញុំផង គាត់ក៏បានទុកចិត្តខ្ញុំនឹងបានប្រគល់តំណែងធំឲ្យខ្ញុំគ្រប់គ្រង។ពោលគឺពុំមានទំនាក់ ទំនងស្នេហាអ្វីនោះទេ”។

តារាសម្ដែងជាតួអង្គសំខាន់មួយរូបនៅក្នុងរឿង”ណារ៉ូនិងសូម៉ាលី”របស់CTN រូបនេះបានបង្ហាញពីជំនឿចិត្តថា ឱកាសគ្រប់គ្រងក្លឹបកម្សាន្តនេះនាងនឹងប្រឹងប្រែងតស៊ូ ដោយផ្អែកលើបទពិសោធន៍កន្លងមកហើយ ក៏រំពឹងថានឹងទទួលបានជោគជ័យផងដែរ។

អានីតា​ បានប្រឡូកសិល្បៈរយៈពេល៧ឆ្នាំ មកហើយដែលនាងធ្លាប់សម្ដែងភាពយន្តបាន៥ទៅ៦រឿងនឹង ធ្លាប់ចេញទៅ ដើរបង្ហាញម៉ូដនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាថៃ កូរ៉េ វៀតណាម និងម៉ាឡេស៊ី ជាដើម ខណៈដែលមួយរយៈ ចុងក្រោយនេះមានបណ្ដាផលិតកម្មមួយចំនួនបានទាក់ទងមកនាងជាបន្តបន្ទាប់។

យ៉ាងណាអានីតា បញ្ជាក់ថា នាងនឹងដកឃ្លាពីសិល្បៈដើម្បីមកពង្រឹងតួនាទីជាអ្នកគ្រប់គ្រងក្លឹបពោល គឺនាងនឹងប្រឹងប្រែងឲ្យក្លឹបកម្សាន្ត”GT CLUB”ដំណើរការរលូនដោយមិនឲ្យថៅកែតៃវ៉ាន់ខកចិត្តឡើយ៕

RELATED ARTICLES