Tuesday, November 26, 2024
Homeតារាខ្មែរជុំ លីណូ សុំឲ្យតុលាការចាប់ពិរុទ្ធជន ឈ្មោះភុំ មុនីរ័ត្ន អតីតព្រះសង្ឈដែលប្រើអំពើហិង្សា លើប្អូនស្រី​​ ដាក់ពន្ធនាគារតាមការប្រកាសសាលក្រម

ជុំ លីណូ សុំឲ្យតុលាការចាប់ពិរុទ្ធជន ឈ្មោះភុំ មុនីរ័ត្ន អតីតព្រះសង្ឈដែលប្រើអំពើហិង្សា លើប្អូនស្រី​​ ដាក់ពន្ធនាគារតាមការប្រកាសសាលក្រម

សុំណុំរឿងឪពុកចុងប្រើអំពើហិង្សាលើកូនស្រីដើមដែលត្រូវជាប្អូនស្រីជីដូនមួយរបស់តារាចម្រៀងលោកជុំ លីណូ បានប្រកាសសាលក្រមរួចហើយនៅវេលាម៉ោង៣សៀលថ្ងៃទី៩ មិថុនា នេះដែលតុលាការបានសម្រេចផ្ដន្ទាទោស ពិរុទ្ធជនឈ្មោះភុំ មុនីរ័ត្ន ដែលប្រើអំពើហិង្សាលើកូនដើមឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងសងជំងឺចិត្ត១២លានរៀល ខណៈដែលលោកជុំ លីណូ សុំឲ្យតុលាការចាប់ពិរុទ្ធជនរូបនោះដាក់ពន្ធនាគារតាមការប្រកាសសាលក្រមកុំឲ្យមាន នៅតែលើក្រដាស។

តារាចម្រៀងល្បីឈ្មោះលោកជុំ លីណូ បានថ្លែងឲ្យដឹងថា ការប្រកាសសាលក្រមផ្ទន្ទាទោសនេះ គឺហាក់បីដូចជាមិន ទាន់គ្រប់គ្រាន់ ចំពោះទំហំនៃការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាពូរបស់លោក ដែលជាឪពុកក្មេងស្រី និងជាដើមបណ្ដឹងនោះឡើយ។ ប៉ុន្តែលោកគិតថា នេះជាច្បាប់ ហើយលោកសូមឲ្យតុលាការចាត់ចែង ឲ្យមានប្រសិទ្ធភាពជាទីបំផុត កុំឲ្យមានទោសតែនៅលើក្រដាស ហើយជនជាប់ចោទ ឬពិរុទ្ធជន នៅមានសេរីភាពដដែល។លោកលីណូ បន្ថែមថា “ការប្រកាសសាលក្រមនេះខ្ញុំពុំបានពេញចិត្ត១០០ភាគរយទេបើប្រៀបទៅនឹងទំហំ ឈឺចាប់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំប៉ុន្តែអ្វីដែលសំខាន់តុលាការបានធ្វើទៅតាមច្បាប់។ដូច្នេះមិនអាចសំណូមពរអ្វីលើស ពីនេះបានទេ ប៉ុន្តែអ្វីដែលចង់បាននោះខ្ញុំសុំឲ្យតុលាការចាប់បុគ្គល ដែលបានប្រព្រឹត្តហ្នឹងបានដាក់ពន្ធនាគារតាមការ ប្រកាសសាលក្រមកុំឲ្យមាននៅតែលើក្រដាស ហើយជនដែលប្រព្រឹត្តខុសនៅមានសេរីភាពដើរ ហើរ រកស៊ីធម្មតាព្រោះ ជាគំរូមិនល្អទៅថ្ងៃក្រោយសម្រាប់សង្គម។ម្យ៉ាងទៀតខ្ញុំបារម្ភខ្លាចអ្នកផ្សេងទៀតចាញ់បោកបុគ្គលរូបនោះបន្ត ទៀតដែលជាអតីតព្រះសង្ឈធ្លាប់ល្បីឈ្មោះផង”។

ចំណែកឯលោក មាស ឡេង ដែលជាឪពុកបង្កើតកុមារីរងគ្រោះនិងជាដើមបណ្តឹង បានថ្លែងថា តាមការប្រកាសរបស់ តុលាការ លោកនៅតែឈឺចាប់ តែនេះជាច្បាប់ យើងត្រូវតែគោរព ។ ដូចនេះ ការដាក់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និង៦ខែ លោកទទួលយកបានព្រោះជាច្បាប់ខណៈដែលសំណង៥ម៉ឺនដុល្លារនោះ ក៍គេមិនបានផ្តល់ជូនដែរ។ ប៉ុន្តែអ្វីដែលជាគោលបំណងរបស់លោក គឺចង់ឲ្យបុគ្គលដែលមានទោសត្រូវទទួលទោសតាមការប្រកាសសាល ក្រមដើម្បីឲ្យកូនស្រីរបស់លោកទទួលបានយុត្តិធម៌។ពោលគឺលោកមិនចង់ឃើញអ្នកដែលប្រព្រឹត្តអាក្រក់រួចខ្លួន។ លោកមាស ឡេង បន្តថា សម្រាប់លោកមានការរំពឹងថា ដំណាក់កាលនេះប្រព័ន្ធតុលាការ នឹងកែទម្រង់ឲ្យល្អ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋខណៈ ដែលលោកមិនចង់ឃើញតុលាការដាក់ទោសពិរុទ្ធជន តែនៅលើក្រដាស ហើយមនុស្សនៅតែរួចខ្លួនដដែលនោះទេ វាអាចធ្វើឲ្យមនុស្សនៅក្នុងសង្គម ហ៊ានធ្វើអ្វីតាមចិត្ត ព្រោះមនុស្សអាក្រក់នៅតែរួចខ្លួន។

 

គួរបញ្ជាក់ថា លោក មាស ឡេង​ បានរៀបការ ជាមួយអ្នកនាង ពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អូកល្អិននឹងគ្នា រហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។ លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោក ក៏ចាប់ផ្ដើមមានបញ្ហារកាំរកូស ជាបន្តបន្ទាប់ ខណៈដែលអតីតភរិយា របស់លោកចង់នាំកូនប្រុសស្រី ទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយា លោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្ត របស់លោកមិនចង់ក្ដី។

ប៉ុន្តែអ្វីដែលជាការពិតនោះ ការចង់ចេញទៅរស់នៅអូស្ត្រាលី គ្រាន់តែជាលេស របស់អតីតភរិយាតែប៉ុណ្ណោះ ពោលគឺអតីតភរិយារបស់លោក បានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយព្រះសង្ឃព្រះមហា ភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញ សង្គមហ្វេសប៊ុក ហើយបន្ទាប់មក លោកក៏សម្រេចចិត្តលែងលះ តាមប្រព័ន្ធតុលាការ នៅអំឡុងឆ្នាំ២០១៤ ។ ក្រោយពេលលែងលះ មិនបានប៉ុន្មានផង អតីតភរិយារបស់លោក ក៏បានរៀបការប្ដីថ្មី គឺជាមួយអតីតព្រះ សង្ឃព្រះមហា ភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។

ពូបង្កើតរបស់លោកលីណូ បន្តថា បើករណីពិរុទ្ធជនមិនសុខចិត្តជាប់គុកហើយចង់ប្ដឹងទៅសាលាឧទ្ធរណ៍ បន្តទៀតនោះជាសិទ្ធិរបស់គេ។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺលោកទទួលបានពន្លឺយុត្តិធម៌ខ្លះហើយបើទោះបីលោកភុំ​ មុនីរ័ត្ន អតីតព្រះសង្ឃនិងជាអតីត ប្រធានអង្គការក្ដីសង្ឃឹម ហើយបច្ចុប្បន្នមានឋានៈជា «ឯកឧត្តម» នឹងជាទីប្រឹក្សាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាក្ដី ខណៈដែលលោកជឿជាក់ថា ស្ថាប័នមួយនេះ នឹងមិនធ្វើឲ្យមហាជនអស់ជំនឿគឺត្រូវតែមានយុត្តិធម៌សម្រាប់ជនរងគ្រោះ៕

 

 

RELATED ARTICLES